លោកប្រធានាធិបតី V.Putin ប្រកាសថា រុស្ស៊ីនឹងធ្វើអព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៦០

(VOVWORLD) - លោកប្រធានាធិបតី Putin បានសម្ដែងក្ដីសង្ឃឹមថា ថាមពលឧស្ម័នអ៊ីដ្រូសែន អាម៉ូញ៉ាក់ និងឧស្ម័នដុតធម្មជាតិ នឹងដើរតួនាទីធំជាងនៅ លើទីផ្សារថាមពលក្នុងរាល់ឆ្នាំខាងមុខ ខណៈដែលប្រេងរ៉ែនិងធ្យូងថ្មនឹងថយចុះ។

លោកប្រធានាធិបតី V.Putin ប្រកាសថា រុស្ស៊ីនឹងធ្វើអព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៦០ - ảnh 1ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ AFP/VNA)
នៅថ្ងៃទី១៣ ខែតុលា លោកប្រធានាធិបតី Vladimir Putin បានប្រកាសថា រុស្ស៊ី ដែលជាប្រទេសបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណធំទី៤លើពិភពលោក នឹង ខិតខំប្រឹងប្រែងធ្វើអព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៦០។ អញ្ជើញថ្លែងនៅវេទិកាថាមពលមួយ ដែលបានធ្វើឡើងនៅទីក្រុងម៉ូស្គូ លោកប្រធានាធិបតី Putin បានសម្ដែងក្ដីសង្ឃឹមថា ថាមពលឧស្ម័នអ៊ីដ្រូសែន អាម៉ូញ៉ាក់ និងឧស្ម័នដុតធម្មជាតិ នឹងដើរតួនាទីធំជាងនៅ លើទីផ្សារថាមពលក្នុងរាល់ឆ្នាំខាងមុខ ខណៈដែលប្រេងរ៉ែនិងធ្យូងថ្មនឹងថយចុះ។
លោកប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនា ដើម្បីស្វែងរកវិធីដោះស្រាយស្ថានការណ៍ប្រែប្រួលអាកាសធាតុ។ លោកចាត់ទុកថា ផែនដីនេះចាំបាច់ត្រូវមានសកម្មភាពដោយមានការទទួលខុសត្រូវរបស់មនុស្សចូលរួមទីផ្សារទាំងអស់ រួមទាំងអង្គភាពផលិតកម្មនិងអ្នកប្រើប្រាស់ក្នុងរយៈពេលយូរអង្វែង ដើម្បីផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ