លោកប្រធានាធិបតី V.Putin៖ រុស្ស៊ីគាំទ្រការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកទេស យោធាយ៉ាងទូលំទូលាយបំផុត
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Putin បានអះអាងថា កងទ័ពរុស្ស៊ីច្បាស់ណាស់ ថា កំពុងបំពេញភារកិច្ចយ៉ាងល្អ ដោយរំដោះតំបន់ Donbass បន្តិចម្ដងៗ ហើយថាប្រជាជនរុស្ស៊ីមានមោទនភាពចំពោះកងទ័ព និងកងទ័ពជើងទឹករបស់ប្រទេសជាតិ ភាពវិជ្ជាជីវៈ និងភាពក្លាហានរបស់អ្នកឆ្មាំការពាររបស់ខ្លួន។
ប្រធានាធិបតីរុស្ស៊ីលោក V.Putin ថ្លែងនៅក្នុងពិធីបើកវេទិកាបច្ចេកទេស-យោធាអន្តរជាតិ Army ២០២២ និងការប្រកួតកីឡាយោធាអន្តរជាតិ Army Games ២០២២។ (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី) |
អញ្ជើញថ្លែងនៅក្នុងពិធីបើកវេទិកាបច្ចេកទេស-យោធាអន្តរជាតិ Army ២០២២ និងការប្រកួតកីឡាយោធាអន្តរជាតិ Army Games ២០២២ នៅឧទ្យាន Patriot ជាយ រដ្ឋធានីម៉ូស្គូ ប្រធានាធិបតីរុស្ស៊ីលោក V.Putin បានប្រកាសថា ទាហានសហព័ន្ធរុស្ស៊ី និងអ្នកចម្បាំង Donbass កំពុងបំពេញគ្រប់ភារកិច្ចរបស់គេក្នុងប្រតិបត្តិការយោធា ពិសេស។ ប្រធានាធិបតីរុស្ស៊ី លោក Putin បានអះអាង ថា កងទ័ពរុស្ស៊ីច្បាស់ណាស់ ថា កំពុងបំពេញភារកិច្ចយ៉ាងល្អ ដោយរំដោះតំបន់ Donbass បន្តិចម្ដងៗ ហើយថាប្រជាជនរុស្ស៊ីមានមោទនភាពចំពោះកងទ័ព និងកងទ័ពជើងទឹករបស់ប្រទេសជាតិ ភាពវិជ្ជាជីវៈ និងភាពក្លាហានរបស់អ្នកឆ្មាំការពាររបស់ខ្លួន។ លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីគាំទ្រការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេក ទេសយោធាយ៉ាង ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយបំផុត។
គួរបញ្ជាក់ថា វេទិកាបច្ចេកទេសយោធាអន្តរជាតិ Army ២០២២ ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែសីហា។ ការប្រកួតកីឡាយោធាអន្តរជាតិ Army Games ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី២៧ ខែសីហា នៅប្រទេសចំនួន ១២ រួម ទាំងប្រទេសវៀតណាមផងដែរ៕