លោកប្រធានាធិបតី និងធុរកិច្ចកូរ៉េខាងត្បូងជាង ២០០ ធ្វើទស្សនកិច្ចនៅវៀតណាមនាសប្តាហ៍ខាងមុខ

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងគណៈប្រតិភូធុរកិច្ចធំៗរបស់កូរ៉េខាងត្បូង ចំនួន ២០៥ នឹងធ្វើទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា។ 
លោកប្រធានាធិបតី និងធុរកិច្ចកូរ៉េខាងត្បូងជាង ២០០ ធ្វើទស្សនកិច្ចនៅវៀតណាមនាសប្តាហ៍ខាងមុខ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol  (រូបថត៖ REUTERS)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី ១៣មិថុនា ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់លោកប្រធានរដ្ឋវៀតណាម  Vo Van Thuong ហើយនេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសអាស៊ីអាគ្នេយ៍របស់លោក Yoon Suk Yeol។

កូរ៉េខាងត្បូង និងវៀតណាមបានដំឡើងនូវទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" កាលពីខែធ្នូឆ្នាំមុន ដោយ "បើកទំព័រថ្មីក្នុងទំនាក់ទំនង" តាមប្រសាសន៍របស់លោកប្រធានាធិបតី Yoon Suk Yeol ។ មេដឹកនាំកូរ៉េខាងត្បូងរូបនេះក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាជឿនលឿនក្នុងការស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការទាញយកធនធានដីកម្រនៅវៀតណាម។ លោក Yoon Suk Yeol ក៏បានចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ព័ត៌មាន និងទំនាក់ទំនង បច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល... ជាបញ្ហាសំខាន់ ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ