លោក​ប្រធានាធិបតីBiden៖ការដាក់ពង្រាយកងទ័ព​អាមេរិកទៅកាន់អ៊ុយក្រែនមិនមែនជាជម្រើសទេ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា អាមេរិកមិនពិចារណាលើការដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែនទេ ក្នុងបរិបទដែលមានការព្រួយបារម្ភកាន់តែកើនឡើង អំពីលទ្ធភាពនៃការវាយប្រហារយោធារបស់រុស្ស៊ីទៅលើប្រទេសជិតខាងនេះ។
លោក​ប្រធានាធិបតីBiden៖ការដាក់ពង្រាយកងទ័ព​អាមេរិកទៅកាន់អ៊ុយក្រែនមិនមែនជាជម្រើសទេ - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ AFP/Getty Images)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាននាថ្ងៃទី៨ខែធ្នូមុនពេលចេញដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុង Kansas រដ្ ឋMissouriលោកប្រធានាធិបតី Biden បានបញ្ជាក់ថា៖“នៅក្រោមមាត្រាលេខ៥នៃសន្ធិសញ្ញាយើងមានកាតព្វកិច្ចខាងសីលធម៌និងកាតព្វកិច្ចផ្លូវច្បាប់ ចំពោះសម្ព័ន្ធមិត្តណាតូប្រសិនបើពួកគេរងការវាយប្រហារ។នេះជាកាតព្វកិច្ចដ៏ពិសិដ្ឋ។ កាតព្វកិច្ចនោះមិនមែនចំពោះអ៊ុយក្រែនទេ។ ប៉ុន្តែវាអាស្រ័យលើអ្វីៗដែលប្រទេសណាតូផ្សេងទៀតមានឆន្ទៈអនុវត្ត។គោលគំនិតដែលអាមេរិកនឹងប្រើប្រាស់កម្លាំងដោយឯកតោភាគីដើម្បីប្រឈមមុខនឹងរុស្ស៊ីប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនគឺមិនមែនជាជម្រើសនៅពេលនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ