លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអនុម័តបញ្ជីឈ្មោះរដ្ឋាភិបាលថ្មី

(VOVWORLD) - នាថ្ងៃទី ២១ ខែមករា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអនុម័តបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីដោយមានការតែងតាំងរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងឧបនាយករដ្ឋមន្ត្រីទីមួយថ្មី ប៉ុន្តែនៅរក្សាបានរក្សាមុខតំណែងរដ្ឋមន្ត្រីជើងចាស់និងជាន់ខ្ពស់ជាច្រើនរូប។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអនុម័តបញ្ជីឈ្មោះរដ្ឋាភិបាលថ្មី - ảnh 1 លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងសមាសភាពរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្រ្តី Mikhail Mishustin លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានតែងតាំងលោក Andrei Belousov ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីពីឆ្នាំ ២០១៣ ធ្វើជាឧបនាយករដ្ឋមន្ត្រីទីមួយ ជំនួសលោក Anton Siluanov ដែលបានកាន់តំណែងនេះតាំងពីខែឧសភាឆ្នាំ ២០១៨។ លោកប្រធានាធិបតីរុស្ស៊ីក៏បានតែងតាំងលោក Maxim Reshetnikov អតីតអភិបាលតំបន់មួយ ធ្វើជារដ្ឋមន្រ្តីសេដ្ឋកិច្ចថ្មី ជំនួសលោក Maxim Oreshkin ផងដែរ។ គណៈរដ្ឋមន្ត្រីថ្មីរបស់រុស្ស៊ីមានឧបនាយករដ្ឋមន្ត្រីចំនួន ៩ រូប។

យោងតាមវិមាន Kremlin បណ្ដាមន្ត្រីជើងចាស់ក៏ដូចជា រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Anton Siluanov  រដ្ឋមន្ត្រីថាមពលលោក Alexander Novak រដ្ឋមន្ត្រីកសិកម្មលោក Dmitry Patrushev រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និង រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ក៏មានឈ្មោះនៅក្នុងរដ្ឋាភិបាលរុស្ស៊ីថ្មីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ