លោកប្រធានាធិបតីរុស្ស៊ីសង្កត់ធ្ងន់លើការការពារផលប្រយោជន៍ជាតិក្នុងសារអំណរឆ្នាំថ្មី
(VOVWORLD) - ការពារមនុស្សដែលជួបការលំបាក ដំបូងបង្អស់គឺការពារជំនាន់ជនចាស់ជរា និង គ្រួសារដែលមានកុមារ ដែលជាអនាគតរបស់រុស្ស៊ី។ យើងប្រកាន់យ៉ាងខ្ជាប់ខ្ជួននិង ឥតងាករេនូវការការពារផលប្រយោជន៍ជាតិ សន្តិសុខរបស់ប្រទេសនិងប្រជាជន”។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖AFP/VNA) |
យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik បានផ្សព្វផ្សាយថា ក្នុងសារអំណរឆ្នាំ សកល២០២២ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថា ប្រទេសនេះ ជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងឥតងាករេនូវការការពារផលប្រយោជន៍របស់ ប្រទេសជាតិនិងសន្តិសុខរបស់ប្រជាជន។ លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ ថា “ប្រការសំខាន់បំផុតនោះគឺយើងបានរួមគ្នាជំនះលើគ្រប់ការលំបាកក្នុងឆ្នាំកន្លង ទៅ។ ការពារមនុស្សដែលជួបការលំបាក ដំបូងបង្អស់គឺការពារជំនាន់ជនចាស់ជរា និង គ្រួសារដែលមានកុមារ ដែលជាអនាគតរបស់រុស្ស៊ី។ យើងប្រកាន់យ៉ាងខ្ជាប់ខ្ជួននិង ឥតងាករេនូវការការពារផលប្រយោជន៍ជាតិ សន្តិសុខរបស់ប្រទេសនិងប្រជាជន”។ លោកប្រធានាធិបតី Putin ឲ្យដឹងថែមទៀតថា រុស្ស៊ីបានស្ដារសេដ្ឋកិច្ចឡើងវិញក្នុង រយៈពេលដ៏ខ្លី ហើយសឹងតែសម្រេចបានគោលដៅអភិវឌ្ឍយុទ្ធសាស្ត្រនានាលើវិស័យ ជាច្រើន៕