លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បញ្ចប់ដំណើរ​ទស្សនកិច្ច​នៅចក្រភពអង់គ្លេស

(VOVWORLD) -លោកប្រធានាធិបតី Donald Trump និងថ្នាក់ដឹកនាំទាំង ១៤ រូបនេះ បានចុះហត្ថលេខាលើ "សេចក្តីប្រកាសថ្ងៃ D" ដោយសន្យាថានឹងរួមសហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីរកសម្លេងរួមសម្រាប់រាល់បញ្ហាខ្វែងគំនិតគ្នា សំដៅដោះស្រាយភាពតានតឹងអន្តរជាតិដោយសន្តិវិធី។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បញ្ចប់ដំណើរ​ទស្សនកិច្ច​នៅចក្រភពអង់គ្លេស - ảnh 1
 លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជាមួយស្ដេចអង់គ្លេស Elizabeth (ប្រភព៖ Reuters)

នាថ្ងៃទី ៥ ខែមិថុនា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានរួមជាមួយ ស្ដេចអង់គ្លេស Elizabeth II នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ថ្នាក់ដឹកនាំមកពីប្រទេសចំនួន ១៤ ផ្សេងៗទៀត ដូចជា ប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នាយករដ្ឋមន្ត្រីបែលហ្សិក លោក Charles Michel និងអធិការបតីអាល្លឺម៉ង់ លោក ស្រី Angela Merkel  រួមទាំងប្រជាជនប្រមាណ ៦ ម៉ឺននាក់ បានចូលរួមពីធីរំលឹកខួបលើកទី ៧៥ ទិវា កងកម្លាំងសម្ព័ន្ធមិត្តបានចូលមកឆ្នេរសមុទ្រ Normandy (ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៩៤៤ - ថ្ងៃទី ៦ ខេឧសភា ឆ្នាំ ២០១៩) នៅទីក្រុង Portsmouth ចក្រភពអង់គ្លេស។

នៅទីនេះ លោកប្រធានាធិបតី Donald Trump និងថ្នាក់ដឹកនាំទាំង ១៤ រូបនេះ បានចុះហត្ថលេខាលើ "សេចក្តីប្រកាសថ្ងៃ D" ដោយសន្យាថានឹងរួមសហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីរកសម្លេងរួមសម្រាប់រាល់បញ្ហាខ្វែងគំនិតគ្នា សំដៅដោះស្រាយភាពតានតឹងអន្តរជាតិដោយសន្តិវិធី។

ក្រោយចូលរួមពិធីនេះរួចមក លោកប្រធានាធិបតី Donald Trump បានបញ្ចប់ដំណើរទស្សនកិច្ចនៅអង់គ្លេស ហើយចេញដំណើរទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋអៀរឡង់ និងសាធារណរដ្ឋបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ