លោកប្រធានាធិបតីអាមេរិក Biden អំពាវនាវឲ្យរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងលក់ អាវុធក្នុងតម្លៃជាង ១ ពាន់លានដុល្លារទៅឲ្យតៃវ៉ាន់ (ចិន)
(VOVWORLD) - មន្ត្រីអាមេរិកបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺស្របទៅ នឹងច្បាប់ទំនាក់ទំនងតៃវ៉ាន់ (ចិន) ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៧៩ ក្នុងនោះ អាមេរិកបានសន្យាថានឹងផ្តល់ជំនួយដើម្បីជួយ តៃវ៉ាន់ (ចិន) ការពារខ្លួន ប៉ុន្តែមិនសន្យា ពីការធ្វើជ្រៀតជ្រែកដោយផ្ទាល់ទៅក្នុងជម្លោះប្រដាប់អាវុធឡើយ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២ ខែកញ្ញាបានឲ្យដឹងថា គេ បានអនុម័តលើកញ្ចប់លក់អាវុធចំនួនបីដាច់ដោយឡែកពីគ្នាទៅឲ្យតៃវ៉ាន់ (ចិន) ហើយ បានជូនដំណឹងដល់រដ្ឋសភាសហរដ្ឋអាមេរិក។ ប្រសិនបើមានការយល់ព្រមពីរដ្ឋសភា សហរដ្ឋអាមេរិកនឹងជួយឧបត្ថម្ភផ្នែកភស្តុភារសម្រាប់កម្មវិធីរ៉ាដាឃ្លាំមើលរបស់តៃវ៉ាន់ (ចិន) ហើយលក់ទៅឲ្យតៃវ៉ាន់ (ចិន) មីស៊ីលប្រភេទ AGM-84L-1 Harpoon ប្រហែល ៦០គ្រាប់ និងមីស៊ីលយុទ្ធសាស្ត្រ ប្រភេទ AIM-9X Bloc II Sidewinder ប្រហែល ១០០គ្រាប់និងឧបករណ៍ពាក់ព័ន្ធ។ មន្ត្រីអាមេរិកបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺស្របទៅ នឹងច្បាប់ទំនាក់ទំនងតៃវ៉ាន់ (ចិន) ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៧៩ ក្នុងនោះ អាមេរិកបានសន្យាថានឹងផ្តល់ជំនួយដើម្បីជួយតៃវ៉ាន់ (ចិន) ការពារខ្លួន ប៉ុន្តែមិនសន្យា ពីការធ្វើជ្រៀតជ្រែកដោយផ្ទាល់ទៅក្នុងជម្លោះប្រដាប់អាវុធឡើយ។
ជាការឆ្លើយតប ប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃ ទឹកដីរបស់ខ្លួន បានអំពាវនាវឲ្យសហរដ្ឋអាមេរិក “ដកភ្លាមមួយរំពិច” នូវការលក់អាវុធ ខាងលើ ហើយបានឲ្យដឹងថា នឹងចាត់វិធានការតបតវិញសមស្របប្រសិនបើចាំបាច់៕