លោកប្រធានាធិបតីអាមេរិក Trump៖ បញ្ហា Huawei អាចដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយប្រទេសចិន
(VOVWORLD) -លោក Trump ក៏បានអះអាងថាការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិកនិង ចិនអាចត្រូវបានដោះស្រាយនាពឹលឆាប់ៗ។ តាមលោក Trump ថា ចិនត្រូវធ្វើសកម្មភាពឲ្យបានឆាប់ៗ ដើម្បីទាក់ទាញក្រុមហ៊ុនរាប់ពាន់អង្គភាពឲ្យធ្វើសកម្មភាពដដែលនៅប្រទេសខ្លួន ។
លោកប្រធានាធិបតីអាមេរិក Donald Trump (ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃតី ២៣ ខែឧសភា លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថារាល់ការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីផលិតផលរបស់សម្ព័ន្ធ ក្រុមហ៊ុន Huawei អាចត្រូវបានដោះស្រាយ ក្នុងក្របខ័ណ្ឌនៃយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោកប្រធានាធិបតី Trump បាននិយាយថា "តាមទស្សនៈសន្តិសុខឬយោធានោះ អ្នកអាចមើលឃើញថាអ្វីៗដែលសម្ព័ន្ធក្រុមហ៊ុន Huawei កំពុងធ្វើគឺគ្រោះថ្នាក់ណាស់។ ប្រសិនបើយើងកំពុងចរចាលើកិច្ចព្រមព្រៀងនោះ ខ្ញុំចាត់ទុកថា Huawei អាចដាក់បញ្ចូល ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ លើសពីនេះទៀតលោក Trump ក៏បានអះអាងថាការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិកនិង ចិនអាចត្រូវបានដោះស្រាយនាពឹលឆាប់ៗ។ តាមលោក Trump ថា ចិនត្រូវធ្វើសកម្មភាពឲ្យបានឆាប់ៗ ដើម្បីទាក់ទាញក្រុមហ៊ុនរាប់ពាន់អង្គភាពឲ្យធ្វើសកម្មភាពដដែលនៅប្រទេសខ្លួន ។ ទន្ទឹមនឹងនេះ លោក Trump ក៏បានអះអាងថា លោកនឹងជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅឯ ច្ចប្រជុំ G20 នៅជប៉ុននាខែមិថុនាខាងមុខ៕