លោកប្រធានាធិបតីអាមេរិក ចូបៃដិន ធ្វើកិច្ចសន្ទាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិនលោកស៊ីជីនពីងជាលើកដំបូង

(VOVWORLD) -  ថ្នាក់ដឹកនាំទាំងពីរនេះ បានផ្លាស់ប្តូរទស្សនៈស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 និងបញ្ហាប្រឈមនានា ចំពោះសន្តិសុខសុខាភិបាលសកល ការប្រែប្រួលអាកាសធាតុ និងការប្រឆាំងនឹងការរីកសាយអាវុធជាដើម។ 
លោកប្រធានាធិបតីអាមេរិក ចូបៃដិន ធ្វើកិច្ចសន្ទាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិនលោកស៊ីជីនពីងជាលើកដំបូង - ảnh 1ប្រធានាធិបតីអាមេរិក Joe Biden (ឆ្វេង) និងប្រធានាធិបតីចិនលោកស៊ីជីនពីង (រូបថត៖ CNN)

ចាប់តាំងពីចូលកាន់តំណែងនៅចុងខែមករាឆ្នាំ ២០២១ ប្រធានាធិបតីអាមេរិកលោក ចូបៃដិន (Joe Biden) កាលពីថ្ងៃទី ១០ ខែកុម្ភៈ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងជាមួយប្រធានរដ្ឋចិន លោកស៊ីជិនពីង។ ថ្នាក់ដឹកនាំទាំងពីរនេះ បានផ្លាស់ប្តូរទស្សនៈស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 និងបញ្ហាប្រឈមនានា ចំពោះសន្តិសុខសុខាភិបាលសកល ការប្រែប្រួលអាកាសធាតុ និងការប្រឆាំងនឹងការរីកសាយអាវុធជាដើម។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាក់ពីអាទិភាពរបស់លោកក្នុងការការពារសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជនអាមេរិកនិងការថែរក្សាតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ។

ប្រធានាធិបតីអាមេរិករូបនេះក៏បានសង្កត់ធ្ងន់លើការព្រួយបារម្ភរបស់លោកចំពោះការអនុវត្តសេដ្ឋកិច្ចមិនយុត្តិធម៌ និងការបង្ខិតបង្ខំរបស់ទីក្រុងប៉េកាំង រួមទាំងវិធានការរបស់ទីក្រុងប៉េកាំងលើបញ្ហាមួយចំនួន ដែលទាក់ទងនឹងហុងកុង តៃវ៉ាន់ និងតំបន់ស៊ីនជាំង។ យោងតាមសេតវិមាន ប្រធានាធិបតី ចូបៃដិន ក៏បានប្តេជ្ញាបន្តការចូលរួមជាក់ស្តែង និងមានប្រសិទ្ធភាព ដែលលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជនអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ