លោកប្រធានាធិបតីអាមេរិក លោក Donald Trump រិះគន់ការ​ស៊ើបអង្កេត​ស្ដីពីការដែលរុស្ស៊ីជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិក

(VOVWORLD) -តាមរយៈបណ្ដាញសង្គម Twitter លោក Donald Trump បានអះអាងថា "ខ្ញុំមានសិទ្ធិបញ្ឈប់ការស៊ើបអង្កេតទាំងនេះ។ ខ្ញុំអាចបណ្ដេញចេញមិនថានរណាឡើយ ដែលក្នុងនោះមានទាំងលោក Robert Mueller។
លោកប្រធានាធិបតីអាមេរិក លោក Donald Trump រិះគន់ការ​ស៊ើបអង្កេត​ស្ដីពីការដែលរុស្ស៊ីជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិក - ảnh 1 លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump (ស្តាំ) និងរដ្ឋអាជ្ញាពិសេសលោក Robert Mueller (ឆ្វេង) (រូបថត៖ vnanet.vn)

បន្ទាប់ពី រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកលោក William Barr បានដាក់ជូនរដ្ឋសភានូវរបាយការណ៍មួយដោយអះអាងថាសេតវិមានបានសហការយ៉ាងពេញលេញក្នុងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller ស្ដីពីការមន្ទិលសង្ស័យថារុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ក៏ដូចជាការដែលលោកប្រធានាធិបតីអាមេរិក Donald Trump មិនរារាំងការស៊ើបអង្កេតនេះផងដែរ។

នាថ្ងៃទី ១៨ ខែមេសា លោកប្រធានាធិបតីអាមេរិក Donald Trump បានឆ្លើយការពារខ្លួនឯងចំពោះព័ត៌មានដែលថា ប្រមុខសេតវិមានធ្លាប់ខិតខំប្រឹងប្រែងបណ្តេញចេញលោក Robert Mueller ។ តាមរយៈបណ្ដាញសង្គម Twitter លោក Donald Trump បានអះអាងថា "ខ្ញុំមានសិទ្ធិបញ្ឈប់ការស៊ើបអង្កេតទាំងនេះ។ ខ្ញុំអាចបណ្ដេញចេញមិនថានរណាឡើយ ដែលក្នុងនោះមានទាំងលោក Robert Mueller។ ទោះជាយ៉ាងណាក៏ដោយខ្ញុំមិនបានធ្វើប្រការនេះឡើយ។ លោក Donald Trump បានហៅការបណ្ដេញចេញនេះគឺជា"ឯកសិទ្ធិ" របស់ខ្លួន។

លោកប្រធានាធិបតីអាមេរិកបានហៅការស៊ើបអង្កេតអស់រយៈពេល ២ ឆ្នាំនេះ អំពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកអាច សមគំនិតជាមួយទីភ្នាក់ងារពិសេសរបស់រុស្ស៊ី សំដៅជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិក គឺជា"ល្បិចកល ដែលមិនគួរកើតឡើងម្តងទៀតចំពោះប្រធានាធិបតីអាមេរិក។ លោកបានអះអាងថា រុស្ស៊ីមិនរកវិធីជ្រៀតជ្រែកចូលក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ