លោកប្រធានាធិបតីអាមេរិកប្រកាសវិធានការថ្មីៗក្នុងទំនាក់ទំនងជាមួយចិន ហើយបញ្ចប់ទំនាក់ទំនងជាមួយ WHO
(VOVWORLD) - នាថ្ងៃទី២៩ ឧសភា នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក Donald Trump បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីទំនាក់ទំនង រវាងអាមេរិកជាមួយចិន ព្រមទាំងប្រកាសវិធានការថ្មីជាច្រើនក្នុងបំណងការ ពារសន្តិសុខនិងវិបុលភាពរបស់អាមេរិក។
ក្នុងសុន្ទរកថារបស់ខ្លួន លោក Donald Trump បានរិះគន់ការប្រតិបត្តិ របស់ចិនក្នុងអំឡុងពេលច្រើនទសវត្សកន្លងមក ហើយចោទប្រកាន់ប្រទេស ថា បានប្លន់ទឹកប្រាក់រាប់រយពាន់លានដុល្លាអាមេរិករបស់សហរដ្ឋអាមេរិក តាមរយៈទង្វើប្លន់យកការងារធ្វើរបស់អាមេរិក លួចកម្មសិទ្ធិបញ្ញារបស់ អាមេរិក ហើយរំលោភបំពានទៅលើការសន្យានានានៃអង្គការពាណិជ្ជកម្ម ពិភពលោក (WTO)។ លោកប្រធានាធិបតីអាមេរិកក៏បានសង្កត់ធ្ងន់ដែរថា ចិនបានទាមទារអធិបតេយ្យភាពដោយខុសច្បាប់នៅតំបន់ប៉ាស៊ីហ្វិក ហើយ គំរាមកំហែងទៅលើសេរីភាពខាងនាវាចរណ៍និងពាណិជ្ជកម្មអន្តរជាតិទៀតផង។ លោក Trump ប្រកាសថា អាមេរិកចង់ឲ្យមានទំនាក់ទំនងដ៏បើកចំហ និងមានលក្ខណៈស្ថាបនាជាមួយចិន ប៉ុន្តែដើម្បីសម្រេចបានទំនាក់ទំនងនេះ អាមេរិកត្រូវតែការពារផលប្រយោជន៍ជាតិរបស់ខ្លួនជាមុនសិន។
នៅសន្និសីទសារព័ត៌មាននេះដែរ លោកប្រធានាធិបតី Donald Trump ក៏បានចាត់ទុកថា ការដែលចិនលាក់ព័ត៌មានពាក់ព័ន្ធដល់វីរុសនៅទីក្រុង វ៉ូហានបានញាំងឲ្យជំងឺនេះរីករាលដាលទៅកាន់ពិភពលោកទាំងមូល ហើយ បានសម្លាប់ប្រជាជនអាមេរិកប្រមាណ១សែននាក់។ លោក Trump ក៏បានចោទប្រកាន់ចិនថា ប្រទេសនេះមិនបានអើពើដល់កាតព្វកិច្ច រាយការណ៍ដល់អង្គការសុខភាពពិភពលោក (WHO) ហើយចាប់បង្ខំឲ្យអង្គ ការនេះផ្ដល់ព័ត៌មានមិនត្រឹមត្រូវស្ដីពីជំងឺឆ្លងផងដែរ។ លោកបានសង្កត់ធ្ងន់ ថា WHO មិនបានធ្វើការកែទម្រង់តាមសំណើរបស់អាមេរិកនោះឡើយ ហេតុដូច្នេះ អាមេរិកនឹងបញ្ចប់ទំនាក់ទំនងជាមួយ WHO ហើយផ្ទេរថវិកាសម្រាប់អង្គការ នេះទៅកាន់អង្គការសុខភាពផ្សេងៗទៀតវិញផងដែរ៕