លោកប្រធានរដ្ឋ Nguyen Xuan Phuc កោតសរសើរចំពោះគ្រូបង្វឹកទាំងពីរនៃក្រុមបាល់ទាត់បុរសនិងនារីវៀតណាម
(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរ និងអបអរសាទរ ចំពោះគ្រូបង្វឹក លោក Park Hang Seo និងលោក Mai Duc Chung និងគ្រូបង្វឹកនិង កីឡាករវៀតណាមទាំងអស់ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដណ្ដើមបាន ស្នាដៃខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកនេះ នាំមកសិរីរុងរឿងជូន ប្រទេសជាតិ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយគ្រូបង្វឹក
លោក Park Hang Seo និងលោក Mai Duc Chung។ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ២៨ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបគ្រូបង្វឹក លោក Park Hang Seo និងគ្រូបង្វឹក លោក Mai Duc Chung ដែលជាគ្រូបង្វឹកឆ្នើមពីររូបនៃក្រុមបាល់ទាត់បុរសនិងនារី វៀតណាម តំណាងឲ្យបណ្ដាគ្រូបង្វឹក ដែលមានការរួមចំណែកជាច្រើន បង្កើតឡើង ស្នាដៃលេចធ្លោនៅស៊ីហ្គេមលើកទី៣១។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរ និងអបអរសាទរ ចំពោះគ្រូបង្វឹក លោក Park Hang Seo និងលោក Mai Duc Chung និងគ្រូបង្វឹកនិង កីឡាករវៀតណាមទាំងអស់ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដណ្ដើមបាន ស្នាដៃខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកនេះ នាំមកសិរីរុងរឿងជូន ប្រទេសជាតិ; ជាពិសេសកីឡាករកីឡាការិនីចំនួន ៣០៥ នាក់ដែលមានស្នាដៃឆ្នើម ក្នុងនោះមានមេដាយមាសចំនួន ២០៥ គ្រឿង។ លោកប្រធានរដ្ឋបានបញ្ជាក់ថា ការដែលវៀតណាមរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ បាន បង្ហាញពីបដិសណ្ឋារកិច្ច ភាពរាក់ទាក់ និងចំណាប់អារម្មណ៍ដ៏ខ្លាំងចំពោះប្រទេសដែល ចូលរួមស៊ីហ្គេមលើកនេះ។ អ្នកគាំទ្រយ៉ាងច្រើនកុះករបានមកពហុកីឡដ្ឋាន ដើម្បី លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលបានបង្ហាញពីស្មារតីប្រជាជាតិ វប្បធម៌ វៀតណាម ការស្រឡាញ់កីឡា ស្រឡាញ់បាល់ទាត់ និងការចាប់អារម្មណ៍ដ៏ល្អប្រសើរក្នុង ដួងចិត្តរបស់មិត្តភក្តិអន្តរជាតិផងដែរ៕