លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កំពង់ផែ Lien Chieu មានសក្ដានុពលសម្រាប់បីក្លាយជាកំពង់ផែសមុទ្រឈានមុខគេក្នុងតំបន់

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុង Da Nang គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានប្រារព្ធពិធីបើកការដ្ឋានសាងសង់កំពង់ផែ Lien Chieu ផ្នែកមានហេដ្ឋារចនាសម្ព័ន្ធរួម។
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កំពង់ផែ Lien Chieu មានសក្ដានុពលសម្រាប់បីក្លាយជាកំពង់ផែសមុទ្រឈានមុខគេក្នុងតំបន់ - ảnh 1ប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃថា កំពង់ផែ Lien Chieu – ផ្នែកហេដ្ឋារចនាសម្ព័ន្ធរួម គឺជាផ្នែកសំខាន់បំផុតមួយរបស់កំពង់ផែ Da Nang  (រូបថត៖ VOV)

អញ្ជើញចូលរួម ប្រកាសបើកការដ្ឋានសាងសង់និងថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចាត់ទុកថា ការចាប់ផ្តើមគម្រោងវិនិយោគ សាងសង់កំពង់ផែ Lien Chieu នឹងបំពេញតម្រូវការដឹកជញ្ជូនទំនិញចំនួន ៥,០ លានតោន/ឆ្នាំ សម្រាប់ដំណាក់កាលដំបូង និងការអភិវឌ្ឍចំណតនៅដំណាក់កាលបន្ទាប់; បង្កើនការតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់  អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។ ដោយមានទីតាំងអំណោផលទាំងជ្រៅ ឃ្លាំងធំ ជិតផ្លូវ     សមុទ្រអន្តរជាតិ និងទីផ្សារទំនិញដ៏សម្បូរបែបពីច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា កំពង់ផែ Lien Chieu ត្រូវបានចាត់ទុកថាជាសក្តានុពលមួយដើម្បីក្លាយជាកំពង់ផែសមុទ្រឈានមុខគេ នៅអាស៊ីអាគ្នេយ៍៖ “កំពង់ផែ Lien Chieu នឹងក្លាយទីតាំងលេចធ្លោ មិនត្រឹមតែសម្រាប់វិស័យដឹកជញ្ជូន និងភស្តុភារប៉ុណ្ណោះទេ ហើយវិស័យទេសចរណ៍ និងសេវាកម្មរបស់ទីក្រុង Da Nang ដែលនឹងទទួលបានអត្ថប្រយោជន៍  បង្កើតបានជាបណ្តាញពាណិជ្ជកម្មអន្តរជាតិពហុភាគី សម្បូរបែប និងបើកចំហយ៉ាងទូលំទូលាយទៀតផង។ តំបន់អភិវឌ្ឍន៍មិនត្រឹមតែសម្រាប់ទីក្រុង Da Nang ប៉ុណ្ណោះទេ ថែមទាំងតំបន់កណ្តាលផងដែរ ដោយធានាការពារជាតិ និងសន្តិសុខ។ ប្រការនេះនឹងរួមចំណែកបង្កើនទីតាំងឈូងសមុទ្រ Da Nang លើផែនទីនៃឈូងសមុទ្រវៀតណាម និងតំបន់”។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យអាជ្ញាធរ និងអ្នកវិនិយោគអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែសមុទ្រ សំដៅកសាងគំរូ “កំពង់ផែបៃតង” តាមនិន្នាការរបស់ពិភពលោក។ លោកប្រធានរដ្ឋក៏បានស្នើឱ្យទីក្រុង Da Nang ចាត់វិធានការទាក់ទាញប្រភពទំនិញនៅអាស៊ីអាគ្នេយ៍ និងពិភពលោកមកកាន់កំពង់ផែ។

គម្រោងកំពង់ផែ Lien Chieu ផ្នែកហេដ្ឋារចនាសម្ព័ន្ធរួម មានទុនវិនិយោគសរុបជាង ៣.៤០០ ពាន់លានដុង (ស្មើនឹងជិត ១៤៤,៨ លានដុល្លារអាមេរិក)។ តាមផែនការ ផ្ទៃដីសរុបនៃកំពង់ផែសមុទ្រ Lien Chieu មានចំនួន ៤៥០ ហិកតា។ យោងតាមការស្ទង់មតិ និងការវាយតម្លៃរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពង់ផែ Lien Chieu មានសិទ្ធិទាំងស្រុងក្នុងការវិនិយោគលើកំពង់ផែអន្តរជាតិដែលមានមាត្រដ្ឋានដូចគ្នានឹង Tan Cang (ទីក្រុងហូជីមិញ) និង Lach Huyen (នៃទីក្រុងហាយហ្វុង)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ