លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កម្មាភិបាលត្រូវទៅជួបប្រជាជនដោយផ្ទាល់ផងនិងស្តាប់ប្រជាជននិយាយផង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅ ឃុំ Ba ស្រុក Dong Giang ខេត្ត Quang Nam ជាកន្លែងដែលមានប្រជាជនជនជាតិ Co Tu និង Kinh រស់នៅភាគច្រើន។

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កម្មាភិបាលត្រូវទៅជួបប្រជាជនដោយផ្ទាល់ផងនិងស្តាប់ប្រជាជននិយាយផង - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc សំណេះសំណាលជាមួយប្រជាជនឃុំ Ba (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធីបុណ្យនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ខភាគ អាជ្ញាធរមូលដ្ឋាន រណសិរ្សមាតុភូមិ និងប្រជាជនឃុំ Ba ស្រុក Dong Giang ត្រូវបន្តកសាងនិងលើកកំពស់កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ជាពិសេសកម្មាភិបាលមូលដ្ឋានត្រូវនៅក្បែរជាមួយប្រជាជន ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងផ្ទៀងស្តាប់បំណងប្រាថ្នាររបស់ប្រជាជនបម្រើប្រជាជន។

“កម្មាភិបាលមជ្ឈឹម កម្មាភិបាលខេត្ត កម្មាភិបាលស្រុក និងកម្មាភិបាលឃុំ ត្រូវចុះទៅជាមួយប្រជាជន ដើម្បីស្តាប់ប្រជាជននិយាយផងនិងស្តាប់សំណើររបស់ប្រជាជនផង ដើម្បីដាក់ចេញ គោលនយោបាយសមស្របបម្រើដល់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យនិងការនៅឆ្ងាយពីប្រជាជនពីមជ្ឈឹមទៅមូលដ្ឋានគឺមានសារៈសំខាន់ខ្លាំងណាស់។ ទិវាបុណ្យមហាសាមគ្គីមានសារសំខាន់ណាស់ ដោយយើងស្តាប់គំនិត និងសេចក្តីប្រាថ្នារបស់ប្រជាជន ដើម្បីដោះស្រាយ គោលនយោបាយ និងសេចក្តីប្រាថ្នារបស់ប្រជាជន។ ប្រជាជនជាអ្នកសម្រេចគ្រប់បែបយ៉ាង ប្រជាជនដែលគាំទ្រយើងឈ្នះ ប្រជាជនដែលមិនគាំទ្រយើងបរាជ័យហើយ។ លោកប្រធាន ហូជីមិញធ្លាប់បានផ្តែផ្តាំយ៉ាងដូច្នេះ”។

ក្នុងឱកាសនេះ តាងនាមម្ចាស់ជំនួយ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់ជូនស្រុក Dong Giang និង Tay Giang ផ្ទះចំនួន ១០០ ខ្នង ដែលមួយខ្នងមានតម្លៃ ៥០ លានដុង ដល់គ្រួសារជួបការលំបាក។ លោកប្រធានរដ្ឋក៏បានផ្តល់អំណោយចំនួន ៣០ កញ្ចប់ ជូនដល់កុមារស្ថិតក្នុងស្ថានភាពលំបាកនិងបានផ្តល់អំណោយមួយចំនួនដល់គ្រួសារក្រីក្រ និងគ្រួសារគំរូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ