លោកប្រធានរដ្ឋ Nguyen Xuan Phuc ចុះបំពេញទស្សនកិច្ចនៅខេត្ត An Giang

(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើក ការដ្ឋានសាងសង់គម្រោងខ្សែតភ្ជាប់ផ្លូវជាតិលេខ ៩១ និងផ្លូវវាងទីក្រុង Long Xuyen។ គម្រោងនេះមានដើមទុនសរុបប្រមាណជាង២,១ ទ្រីលានដុង (ស្មើជាង៩០លានដុល្លា អាមេរិក) ដែលត្រូវបានវិនិយោគដោយប្រភពទុនកម្ចីពីធនាគារអភិវឌ្ឍអាស៊ី (ADB) និងទុនបដិភាគមួយចំណែករបស់រដ្ឋាភិបាលវៀតណាម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ចុះបំពេញទស្សនកិច្ចនៅខេត្ត An Giang - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងក្រុមការងារមកថ្វាយធូបរំលឹកវិញ្ញាណក្ខ័ន្ធនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រតំបន់អនុស្សាវរីយ៍លោកប្រធាន Ton Duc Thang។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១៨ ខែមករា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញមកថ្វាយធូបរំលឹកវិញ្ញាណក្ខ័ន្ធនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រតំបន់អនុស្សាវរីយ៍លោកប្រធាន Ton Duc Thang នៅ My Hoa Hung ទីក្រុង Long Xuyen ខេត្ត An Giang។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា លោកប្រធាន Ton Duc Thang ជាគំរូភ្លឺស្វាងជានិច្ចនៃសេចក្ដីស្នេហាជាតិនិងវីរៈបដិវត្តន៍និយម នៃភាពឱន លំទោន សាមញ្ញ និងការបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើមដើម្បីឲ្យជំនាន់ក្រោយៗ យកតម្រាប់តាម។
បន្ទាប់នោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើក ការដ្ឋាន សាង សង់គម្រោងខ្សែតភ្ជាប់ផ្លូវជាតិលេខ ៩១ និងផ្លូវវាងទីក្រុង Long Xuyen។ គម្រោងនេះមានដើមទុនសរុបប្រមាណជាង២,១ ទ្រីលានដុង (ស្មើជាង៩០លានដុល្លា អាមេរិក) ដែលត្រូវបានវិនិយោគដោយប្រភពទុនកម្ចីពីធនាគារអភិវឌ្ឍអាស៊ី (ADB) និងទុនបដិភាគមួយចំណែករបស់រដ្ឋាភិបាលវៀតណាម។
ថ្លែងនៅពិធី លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នេះជា គម្រោងផ្លូវវាងថ្នាក់ខេត្ត ចុងក្រោយបំផុតរបស់វៀតណាម។ គម្រោងនេះមិនត្រឹមតែ ជួយសម្រួលដល់ការធ្វើចរាចរណ៍ទំនិញប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍លើភូមិសាស្ត្រទៀតផង។ លោកប្រធានរដ្ឋបានអះអាងថា នឹងតែងតែតាម ដាននិងរួមដំណើរជានិច្ច ជាមួយនឹងការអភិវឌ្ឍនៃខេត្ត An Giang និយាយដោយឡែក និងតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ