លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបធ្វើការជាមួយអ្នកវិទ្យាសាស្ត្រស្តីពីការកសាងរដ្ឋនីតិរដ្ឋ

(VOVWORLD) -  ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រដែលបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥”។ 
លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបធ្វើការជាមួយអ្នកវិទ្យាសាស្ត្រស្តីពីការកសាងរដ្ឋនីតិរដ្ឋ - ảnh 1លោកប្រធានរដ្ឋអញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៤ មិនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៃគណៈកម្មាធិការមជ្ឈិម ប្រធានគណៈកម្មាធិការដឹកនាំរៀបចំគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម ដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥” បានអញ្ជើញជួបធ្វើការជាមួយអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រស្តីអំពីដំណើរការ ពេលវេលាអនុវត្តន៍និងខ្លឹមសារនៃការអភិវឌ្ឍគម្រោង។

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រដែលបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥”។ តាមនោះ ខ្លឹមសារទាំងនេះបន្តបញ្ជាក់ពីតួនាទីដឹកនាំរបស់បក្សក្នុងកម្មវិធីកសាងរដ្ឋនីតិរដ្ឋសង្គមនិយមបច្ចុប្បន្ន ហើយទន្ទឹមនឹងនោះ ធ្វើបច្ចុប្បន្នភាពនូវបញ្ហាសំខាន់ៗនាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ប្រជាធិបតេយ្យនិងសិទ្ធិជាម្ចាស់របស់ប្រជាជននៅវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញចូលរួមវិភាគទានមតិយោបល់ដោយមានលក្ខណៈលោតផ្លោះ ដើម្បីកសាងគម្រោងប្រកបដោយគុណភាពខ្ពស់។ លក្ខណៈលោតផ្លោះទាំងនេះ ត្រូវតែមានមូលដ្ឋានវិទ្យាសាស្ត្រដើម្បីបម្រើដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបធ្វើការជាមួយអ្នកវិទ្យាសាស្ត្រស្តីពីការកសាងរដ្ឋនីតិរដ្ឋ - ảnh 2ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ TTXVN)

យោងតាមកម្មវិធី ក្នុងសប្តាហ៍នេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំអភិវឌ្ឍន៍គម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥” នឹងអញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិ ក្រោមប្រធានបទ៖ បញ្ហាថ្មីនិងលក្ខណៈលោតផ្លោះក្នុងការកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាមដល់ឆ្នាំ ២០៣០ និងទិសដៅដល់ឆ្នាំ ២០៤៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ