លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ថែទាំកម្លាំងពេទ្យមូលដ្ឋានឲ្យបានល្អថែមទៀត

(VOVWORLD) - "ទីក្រុងបន្តមានកម្មវិធីជាក់លាក់ ដើម្បីពង្រឹងសុខា ភិបាលមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ដល់គោលនយោបាយចំពោះកម្មាភិបាលផ្នែកសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាប្រាក់ឧបត្ថម្ភចាំបាច់ក្រោមសមត្ថកិច្ចរបស់ទីក្រុង"។
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ថែទាំកម្លាំងពេទ្យមូលដ្ឋានឲ្យបានល្អថែមទៀត - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតខ័ណ្ឌទី១ ទីក្រុងហូជីមិញ។ (រូបថត៖ Quoc Hung)
នាព្រឹកថ្ងៃទី ២១ មិថុនា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងក្រុមសមាជិករដ្ឋសភាមណ្ឌលទី២ ទីក្រុងហូជីមិញ បានជួប សំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌទី ១ ដើម្បីជូនដំណឹងពីលទ្ធផលនៃ សម័យប្រជុំលើកទី៣រដ្ឋសភានីតិកាលទី១៥។ ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឲ្យដឹងថា៖
“អនុវត្តន៍កម្មវិធីឃ្លាំមើលរបស់ក្រុមសមាជិករដ្ឋសភាមណ្ឌលទី២ នៃទីក្រុង ហូជីមិញ ខ្ញុំស្នើឲ្យទីក្រុងបន្តមានកម្មវិធីជាក់លាក់ ដើម្បីពង្រឹងសុខាភិបាលមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ដល់គោលនយោបាយចំពោះកម្មាភិបាលផ្នែកសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាប្រាក់ឧបត្ថម្ភចាំបាច់ក្រោមសមត្ថកិច្ចរបស់ទីក្រុង។ ទីក្រុង គួរតែកត់សម្គាល់ ហើយប្រសិនបើក្នុងករណីចាំបាច់ អាចដាក់ជូនក្រុមប្រឹក្សាប្រជាជន ដើម្បីអនុម័តលើគោលនយោបាយថ្មីមួយចំនួន ដើម្បីឲ្យប្រព័ន្ធសុខុមាលភាពបម្រើ ប្រជាពលរដ្ឋនៅមូលដ្ឋាន កាន់តែយកចិត្តទុកដាក់ថែមទៀតដល់ជួរវេជ្ជបណ្ឌិតនិង គិលានុបដ្ឋាករ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ