លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ បក្ស រដ្ឋបន្តយកចិត្តទុកដាក់ថែមទៀតដល់យុទ្ធជនពិការ និងក្រុមគ្រួសារយុទ្ធជនពលី
(VOVWORLD) - លោកប្រធានរដ្ឋបានសម្ដែងការតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់វីរជន យុទ្ធជនពលី និងវីរៈបុរស និងអ្នកមានគុណូបការៈនៅទូទាំងប្រទេស។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ យុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ នៅខេត្ត Ha Nam (រូបថត៖ TTXVN) |
ក្នុងឱកាសរំលឹកខួបលើកទី ៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី នោះ នារសៀលថ្ងៃទី ២៣ ខែកក្កដា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ អ្នកមានគុណូបការៈនៅខេត្ត Ha Nam និងអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់វីរៈអ្នកម្ដាយវៀតណាម និងយុទ្ធជនមានពិការឆ្នើម។
នៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ អ្នកមានគុណូបការៈនៅខេត្ត Ha Nam នោះ លោកប្រធានរដ្ឋបានសម្ដែងការតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់វីរជន យុទ្ធជនពលី និងវីរៈបុរស និងអ្នកមានគុណូបការៈនៅទូទាំងប្រទេស។ លោកប្រធានរដ្ឋបានអះអាងថា៖
“នាពេលអនាគតរដ្ឋាភិបាលនឹងមានសេចក្ដីសម្រេចចិត្តថ្មីស្តីពីគោលនយោបាយសម្រាប់ជនមានគុណូបការៈ ដោយប្ដេជ្ញាចិត្តធានាជីវភាពរស់នៅរបស់គ្រួសារអ្នកមានគុណូបការៈ ក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីឲ្យកាន់តែល្អប្រសើរថែមទៀត ហើយវីរៈអ្នកម្ដាយវៀតណាមចំនួន ១០០% ទទួលបានការថែទាំយ៉ាងល្អប្រសើរផងដែរ”៕