លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ មជ្ឈមណ្ឌលត្រូពិចវៀតណាមត្រូវតែបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងជួបធ្វើការជាមួយមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី។

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ មជ្ឈមណ្ឌលត្រូពិចវៀតណាមត្រូវតែបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ VOV)

ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលមជ្ឈមណ្ឌលសម្រេចបានបន្ទាប់ពីប្រតិបត្តិការរយៈពេល ៣៣ ឆ្នាំ ដែលដំបូលផ្ទះរួមរបស់អ្នកវិទ្យាសាស្ត្រវៀតណាម - រុស្ស៊ី លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ត្រូវបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់អ្នកវិទ្យាសាស្ត្រវៀតណាម ដែលមានទំនុកចិត្តលើទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ ដើម្បីខិតខំដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយឧស្សាហ៍កម្មទំនើប មជ្ឈមណ្ឌលចាំបាច់ត្រូវចាត់វិធានការដើម្បីរួមចំណែកដល់គោលដៅនេះ ហើយទន្ទឹមនឹងនោះ ត្រូវខិតខំប្រែក្លាយមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យាដ៏មានកិត្យានុភាព ហើយមានវិស័យមួយចំនួនស្ថិតក្នុងលំដាប់កម្រិតតំបន់និងពិភពលោកផងដែរ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ មជ្ឈមណ្ឌលត្រូពិចវៀតណាមត្រូវតែបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាទីតាំងតាំងពិព័រណ៌ផលិតផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី (រូបថត៖ VOV) 

“កៀរគរនិងបើកទូលាយការចូលរួមរបស់សាកលវិទ្យាល័យឈានមុខគេ អង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខរបស់រុស្ស៊ីក្នុងការអនុវត្ត និងផ្ទេរបច្ចេកវិទ្យាតាមតម្រូវការរបស់វៀតណាម។ ហេតុដូច្នេះ ចាំបាច់ត្រូវលើកកម្ពស់ការអនុវត្តលទ្ធផលនៃការស្រាវជ្រាវ អភិវឌ្ឍន៍ផលិតផលជាមួយនឹងចំណុះកម្រិតវិទ្យាសាស្ត្រ - បច្ចេកវិទ្យាខ្ពស់; រាល់វិស័យដែលជាប្រៀបខ្លាំងរបស់មជ្ឈមណ្ឌល ជាពិសេសការស្រាវជ្រាវបរិស្ថានសមុទ្រទូទៅ។ ការស្រាវជ្រាវលើការធ្វើឱ្យប្រសើរឡើងនូវភាពធន់ត្រូពិចនៃអាវុធបច្ចេកទេស ការស្រាវជ្រាវជំងឺឆ្លងថ្មីៗ ក៏ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។

ក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាលនិងប្រជាជននៃសហព័ន្ធរុស្ស៊ីដែលបានជួយឧបត្ថម្ភសម្ភារៈបរិក្ខារនានា លើកកំពស់សក្តានុពលនៃមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ក្នុងនោះមានរថយន្តធ្វើពិសោធន៍ចល័ត ដែលជាជំនួយរបស់រដ្ឋាភិបាលរុស្ស៊ីផ្តល់ជូនវៀតណាមសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ