លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ មិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយ មិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ
(VOVWORLD) - ក្រៅពីនោះ ទីក្រុងត្រូវយកចិត្តទុកដាក់លើការសាងសង់លំនៅឋានសម្រាប់កម្មករ ជាពិសេសនៅតាមតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងកំពង់ផែសមុទ្រ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនអំណោយបុណ្យតេត ដល់មុខសញ្ញាគោលនយោបាយ (រូបថត៖ TTXVN) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ២០២២ នាថ្ងៃទី ២៦ ខែមករានៅទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់គ្រួសារដែលតំណាងឱ្យគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករដែលមានស្ថានភាពលំបាកនិងប្រជាជនរងផលប៉ះពាល់ដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅក្នុងទីក្រុង។
អញ្ជើញជូនពរឆ្នាំថ្មីចំពោះបក្ខភាគ អាជ្ញាធរ យុទ្ធជននិងប្រជាជនទីក្រុង Hai Phong ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ បានណែនាំឲ្យក្រសួង ស្ថាប័ននិងមូលដ្ឋានផ្តោតការយកចិត្តទុកដាក់ចំពោះគ្រប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករជួបការលំបាកនិងប្រជាជនដែលរងផលប៉ះពាល់ដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយមិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ។ លោកប្រធានរដ្ឋក៏បានក្រើនរំលឹកថា ទីក្រុង Hai Phong ត្រូវមានកម្មវិធីលុបបំបាត់ភាពក្រីក្រឱ្យបានមឹងមាត់ថែមទៀត។ ក្រៅពីនោះ ទីក្រុងត្រូវយកចិត្តទុកដាក់លើការសាងសង់លំនៅឋានសម្រាប់កម្មករ ជាពិសេសនៅតាមតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងកំពង់ផែសមុទ្រ។
បន្ទាប់មក ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនារោងចក្រផលិតរថយន្ត Vinfast ផ្តល់អំណោយនិងជូនពរបុណ្យតេតដល់កម្មករនិយោជិតក្នុងឱកាសចូលឆ្នាំថ្មីនៅរោងចក្រផងដែរ៕