លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក John Kerry។ 
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបបេសកជនប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ លោក John Kerry (រូបថត៖ Thong Nhat/TTXVN)

ពិភាក្សាអំពីបញ្ហាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមកំពុងខិតខំប្រឹងប្រែងក្នុងបញ្ហានេះ ហើយបានសម្រេចចិត្តឈប់ប្រើប្រាស់ថាមពលធ្យូងថ្មនៅឆ្នាំ ២០៥០។ វៀតណាមមានបំណង ចង់ឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រធនធានហិរញ្ញវត្ថុក៏ដូចជាបច្ចេកវិទ្យា និងធនធានមនុស្ស សម្រាប់វៀតណាម ក្នុងការអភិវឌ្ឍគម្រោងថាមពលខ្យល់ ពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។

ក្នុងតួនាទីជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក John Kerry បានមានប្រសាសន៍ថា នាពេលខាងមុខ វៀតណាម និងអាមេរិកនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរៀបចំសម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៧ (COP 27)។ ទាក់ទងនឹងការកើនឡើងនៃនីវ៉ូទឹកសមុទ្រនិងផលប៉ះពាល់ដ៏ធំរបស់វាទៅលើតំបន់ដីសណ្តទន្លេCuu Long លោក John Kerry បាននិយាយថា សហរដ្ឋអាមេរិកមានគំនិត ប្រភពហិរញ្ញវត្ថុ និងធនធានមនុស្សជាច្រើន ដើម្បីជួយវៀតណាមបំប្លែងថាមពល របស់ខ្លួនទៅជាគំរូថាមពលស្អាត ជាពិសេសថាមពលពន្លឺព្រះអាទិត្យ។ លើសពីនេះ សហរដ្ឋអាមេរិកក៏អាចគាំទ្រវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ