លោកប្រធានរដ្ឋ Nguyen Xuan Phuc ស្នើកសាងទីក្រុងហូជីមិញឲ្យក្លាយទៅជានគរឆ្លាតវៃ និងអភិវឌ្ឍន៍
(VOVWORLD) - ការងាររៀបចំដែនដីនគរូបនីយកម្មរបស់ទីក្រុងហូជីមិញត្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ ហើយធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តផែនការកៀរគរប្រភពធនធានទាំងរដ្ឋ និងឯកជន ព្រមទាំងកំណត់រាល់គោលដៅច្បាស់លាស់ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សមត្ថភាពប្រកួតប្រជែង និងគុណភាពនៃជីវភាពរស់នៅ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VNA) |
នារសៀលថ្ងៃទី ២៧ ខែធ្នូ គណៈប្រតិភូរដ្ឋសភាទីក្រុងហូជីមិញបានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីឃ្លាំមើលការអនុវត្តគោលនយោបាយ និងច្បាប់ស្ដីពីការងាររៀបចំដែនដីនៅលើភូមិសាស្ត្រទីក្រុងហូជីមិញចាប់តាំងពីពេលដែលច្បាប់រៀបចំដែនដីចូលរជាធរមាន។
អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា ការងាររៀបចំដែនដីនគរូបនីយកម្មរបស់ទីក្រុងហូជីមិញត្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ ហើយធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តផែនការកៀរគរប្រភពធនធានទាំងរដ្ឋ និងឯកជន ព្រមទាំងកំណត់រាល់គោលដៅច្បាស់លាស់ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សមត្ថភាពប្រកួតប្រជែង និងគុណភាពនៃជីវភាពរស់នៅ។ លោកប្រធានរដ្ឋបានអះអាងថា៖
“យើងត្រូវកសាងទីក្រុងហូជីមិញឲ្យក្លាយទៅជានគរឆ្លាតវៃ នគរអភិវឌ្ឍន៍ ដែលមានខឿនសេដ្ឋកិច្ចផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ជាទីកន្លែងផ្ដុំមកវប្បធម៌ និងមនុស្ស មានទេពកោសល្យ ជាសង្គមមួយ ដែលលើកត្រដែតរាល់តម្លៃមនុស្សធម៌ ថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌របស់ភាគខាងត្បូងវៀតណាម។ ទីក្រុងហូជីមិញចាំបាច់ត្រូវឈានមុខគេដើម្បីក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្ដើមអាជីវកម្ម មជ្ឈមណ្ឌលច្នៃប្រឌិតរបស់ប្រទេសជាតិទាំងមូល មជ្ឈមណ្ឌលអប់រំអន្តរជាតិ មជ្ឈមណ្ឌលសុខាភិបាលអន្តរជាតិជាដើម ហើយប្រការទាំងនេះត្រូវចាប់ផ្ដើមពីយុទ្ធសាស្ត្រ និងដែនដីនគរូបនីយកម្ម។ ទីក្រុងហូជីមិញមានគោលបំណងចង់រួមដំណើរជាមួយខេត្ត ក្រុងនៅក្នុងតំបន់ ដើម្បីផ្ទេរប្ដូរមូលដ្ឋានផលិតកម្មទៅកាន់ខេត្ត ក្រុង ដែលមានប្រភពពលករយ៉ាងច្រើនសន្ធឹកសន្ទាប់តាមរយៈការរៀបចំដែនដីផងដែរ”។
លើលបីនេះទៅទៀត លោកប្រធានរដ្ឋបានស្នើទីក្រុងហូជីមិញចាំបាច់ត្រូវច្បាមជាប់រាល់គោលដៅ ទិសដៅ និងគុណសម្បត្តិ ដើម្បីសុក្រិត និងកែសម្រួលផែនការមេ សំដៅបម្រើតម្រូវការអភិវឌ្ឍន៍ឲ្យបានល្អប្រសើរ ក្នុងរយៈពេលមធ្យម និងវែង ។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវប្រើប្រាស់ផែនការមេជាឧបករណ៍អភិវឌ្ឍទីក្រុងប្រកបដោយរបៀបរៀបរយនិងជាក់ស្ដែងផងដែរ៕