លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចុះប្រគល់អំណោយជូនគ្រួសារគាំពារដោយគោលនយោបាយ គ្រួសារដែលមានស្ថានភាពលំបាកនៅខេត្ត An Giang
(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងគោលបំណងថា ឈានចូល ឆ្នាំថ្មី បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត An Giang បន្តសាមគ្គីគ្នា មានថាមពលថ្មី ដើម្បីជំនះពុះពារលើការលំបាក អនុវត្តន៍ឲ្យបានល្អនូវភារកិច្ចបង្ការទប់ស្កាត់ជម្ងឺ រាតត្បាត និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំឲ្យស្រុកកំណើតកាន់តែរីកចម្រើន ហើយរួមវិភាគទានទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រគល់អំណោយជូនតំណាងគ្រួសារគាំពារដោយគោលនយោបាយ និងជនមានគុណូបការៈចំពោះបដិវត្តន៍។ (រូបថត៖ VOV) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែមករា នៅទីក្រុង Long Xuyen ខេត្ត An Giang ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខ ប្រគល់អំណោយនិងជូនពរបុណ្យតេតដល់ បណ្ដាគ្រួសារគាំពារដោយគោលនយោបាយ គ្រួសារក្រីក្រ កម្មករដែលជួបស្ថានភាព លំបាកនិងជនរងគ្រោះដោយធាតុគីមីពុលពណ៌លឿងទុំ/ dioxin លើភូមិសាស្ត្រខេត្ត។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងគោលបំណងថា ឈានចូល ឆ្នាំថ្មី បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត An Giang បន្តសាមគ្គីគ្នា មានថាមពលថ្មី ដើម្បីជំនះពុះពារលើការលំបាក អនុវត្តន៍ឲ្យបានល្អនូវភារកិច្ចបង្ការទប់ស្កាត់ជម្ងឺ រាតត្បាត និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំឲ្យស្រុកកំណើតកាន់តែរីកចម្រើន ហើយរួមវិភាគទានទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ឆ្លៀតឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏អញ្ជើញមកសួរ សុខទុក្ខ ប្រគល់អំណោយជូនដល់គ្រួសារមួយចំនួនដែលមានគុណូបការៈចំពោះ បដិវត្តន៍និងគ្រួសារចំណុះកម្មវិធីសុខុមាលភាពសង្គមផងដែរ៕