លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥៥០ នៃការបង្កើតឈ្មោះ Quang Nam

(VOVWORLD) - នាយប់ថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុង Tam Ky ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥៥០ នៃការបង្កើតឈ្មោះ Quang Nam (១៤៧១ - ២០២១)។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥៥០ នៃការបង្កើតឈ្មោះ Quang Nam - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 

ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតម្លៃវប្បធម៌និងប្រវត្តិវីរភាពរបស់តំបន់ Quang Nam ក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍ពី ៥៥០ ឆ្នាំមុន; ទន្ទឹមនឹងនោះ លោកបានអះអាងថា ក្រោយរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តគោលមាគ៌ាផ្លាស់ប្តូរថ្មី និងរយៈពេល ២៥ ឆ្នាំនៃការបង្កើតខេត្តឡើងវិញ  Quang Nam សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។

ដោយលើកតម្កើងលទ្ធផលទាំងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យអាជ្ញាធរនិងប្រជាជនខេត្ត Quang Nam បន្តជំរុញឱ្យកាន់តែល្អប្រសើរថែមទៀតនូវសក្តានុពលនិងគុណសម្បត្តិដ៏កម្ររបស់ខេត្តមួយដែលមានទីតាំងស្ថិតនៅកណ្តាលនៃតំបន់សេដ្ឋកិច្ចស្នូលរបស់ភាគកណ្តាល ដោយផ្តោតការអភិវឌ្ឍលើឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកែច្នៃ ឧស្សាហកម្មផលិតកម្ម; វិស័យទេសចរណ៍និងកសិកម្មបច្ចេកវិទ្យាខ្ពស់… Quang Nam ក៏ត្រូវធ្វើឲ្យវឌ្ឍនភាពសង្គម សមស្របនឹងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ជំរុញការវិនិយោគខ្លាំងលើវិស័យអប់រំនិងថែទាំសុខភាព ព្រមទាំងលើកកំពស់បណ្តាញសុខុមាលភាពនិងគោលនយោបាយគាំពារសង្គម លើកកំពស់គុណភាពជីវភាពជានិច្ចនិរន្តរ៍ សុភមង្គលរបស់ប្រជាជន ដោយ “មិនទុកឲ្យនរណាម្នាក់ចោលនៅខាងក្រោយនៃការអភិវឌ្ឍ ទាល់តែសោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ