លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Binh Dinh

(VOVWORLD) - អនុវត្តន៍កម្មវិធីការងារនៅតាមខេត្តភូមិភាគកណ្តាល នាព្រឹកថ្ងៃទី ១៥ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី ដឹកនាំជំនួប ធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្ត Binh Dinh។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Binh Dinh - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ nhandan.vn)
លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះខេត្ត Binh Dinh ដែលមានការអភិវឌ្ឍ ដ៏ខ្លាំងក្លា គួរអោយចាប់អារម្មណ៍ លើហេដ្ឋារចនាសម្ព័ន្ធក្នុងអាណត្តិកន្លងមក  បង្កើត ឡើងកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ក៏ដូចជាការ រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ខេត្ត Binh Dinh នៅតែមានសក្ដានុពលដ៏ធំណាស់ ដើម្បីអភិវឌ្ឍន៍ក្លាយជាប៉ូល កំណើនថ្មីនៃតំបន់ភាគកណ្ដាលនិងប្រទេសទាំងមូលក្នុងពេលឆាប់ៗនេះ។
លោកប្រធានរដ្ឋមានប្រសាសន៍ថា នាពេលខាងមុខ ខេត្តត្រូវមានជំហានលោត ផ្លោះបន្ថែមទៀត ទាក់ទាញយ៉ាងខ្លាំងក្លាថែមទៀតនូវប្រភពធនធានសម្រាប់ការអភិវឌ្ឍ ក៏ដូចជាធានាការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឲ្យ Binh Dinh អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃនិងផលិត ដោយភ្ជាប់ជា មួយនឹងប្រៀបខ្លាំងនៃមូលដ្ឋាន; ទន្ទឹមនឹងនោះ គឺការអភិវឌ្ឍសេវាភស្តុភារកម្មកំពង់ផែ សមុទ្រ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជាដើម។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា ការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តត្រូវដើរទន្ទឹមគ្នាជាមួយនឹងការថែទាំជីវភាពរស់នៅរបស់ ប្រជាជនឲ្យកាន់តែគ្រប់គ្រាន់និងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ