លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយស្រុក Cu Chi និងស្រុក Hoc Mon
(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរភាពច្នៃប្រឌិតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងហូជីមិញ ក្នុងការរៀបចំកិច្ចប្រជុំជូនដំណឹងពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច ដែលជួយឲ្យបេក្ខជនក្ដាប់ជាប់បាននូវស្ថានភាពជាក់ស្ដែងនៅតំបន់ដែលគេឈរឈ្មោះបោះឆ្នោត។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ VNA) |
នាថ្ងៃទី៦ ខែឧសភា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងបណ្ដាបេក្ខជនសមាជិករដ្ឋសភានីតិកាលទី១៥ មណ្ឌលបោះឆ្នោតលេខ១០ ស្រុក Cu Chi និងស្រុក Hoc Mon បានអញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍ពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការពារជាតិនិងសន្តិសុខនៃស្រុក Cu Chi និង Hoc Mon។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរភាពច្នៃប្រឌិតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងហូជីមិញ ក្នុងការរៀបចំកិច្ចប្រជុំជូនដំណឹងពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច ដែលជួយឲ្យបេក្ខជនក្ដាប់ជាប់បាននូវស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានដែលគេឈរឈ្មោះបោះឆ្នោត។ តាមរយៈជំនួបធ្វើការដ៏មានអត្ថន័យជាក់ស្ដែងនេះ បេក្ខជនសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅស្រុកទាំងពីរ នឹងធ្វើឲ្យសុក្រិតនូវកម្មវិធីសកម្មភាពតាមស្ថានភាពជាក់ស្ដែងនិងតម្រូវការរបស់ប្រជាជន ចូលរួមចំណែកនាំតំបន់ដីវីរភាពនេះអភិវឌ្ឍន៍យ៉ាងលឿនជាងទៀត។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យអាជ្ញាធរនិងប្រជាជនស្រុក Cu Chi និង Hoc Mon សិក្សាស្រាវជ្រាវគំរូកសិកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ កសិកម្មឌីជីថល ជាដើម ដើម្បីធ្វើអាជីវកម្មនូវសក្ដានុពលដីធ្លីឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
លោកប្រធានរដ្ឋក៏បានក្រើនរំលឹកស្រុក Cu Chi និងស្រុក Hoc Mon ចាំបាច់ត្រូវបន្តអនុវត្តន៍យ៉ាងល្អនូវការងារជួយទំនុកបម្រុងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ ថែទាំជនមានស្ថានភាពរស់នៅលំបាក ជនងាយរងគ្រោះក្នុងសង្គម ព្រមទាំងរក្សាសន្តិសុខការពារជាតិ សណ្ដាប់ធ្នាប់សង្គម និងធ្វើឲ្យបានល្អការងារបង្ការប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ ដើម្បីការពារសុខភាពរបស់ប្រជាជនផងដែរ៕