លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញផ្ញើលិខិតអបអរសាទរចំពោះមហាសន្និបាតលើកទី ១ នៃសមាគមជាតិ ចាប់ផ្តើមអាជីវកម្ម

(VOVWORLD) -  នៅថ្ងៃទី ២៥ ខែសីហា សមាគមជាតិនៃការចាប់ផ្តើមអាជីវកម្ម(VINEN) បានរៀបចំមហាសន្និបាតជាលើកដំបូង។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើលិខិតមួយច្បាប់ជូនប្រតិភូដែលចូលរួមមហាសន្និបាតនេះ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញផ្ញើលិខិតអបអរសាទរចំពោះមហាសន្និបាតលើកទី ១ នៃសមាគមជាតិ ចាប់ផ្តើមអាជីវកម្ម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ TTXVN)

នៅក្នុងលិខិតនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការជំរុញការចាប់ផ្តើមអាជីវកម្មគឺជាសមិទ្ធផលដ៏សំខាន់បំផុតមួយនៃកិច្ចការផ្លាស់ប្តូរថ្មីក្នុងវិស័យសេដ្ឋកិច្ចនៅវៀត ណាម។ ចាប់តាំងពីឆ្នាំ ២០១៦ ជាឆ្នាំចាប់ផ្តើមអាជីវកម្មមក រហូតមកដល់បច្ចុប្បន្ន មានអង្គភាពអាជីវកម្មជាង ១០ ម៉ឺនអង្គភាព ត្រូវបានបង្កើតថ្មីជារៀងរាល់ឆ្នាំ ហើយរហូតមកដល់បច្ចុប្បន្ន វៀត ណាមមានអង្គភាពអាជីវកម្ម ជាង ៨០០.០០០ កំពុងប្រតិបត្តិសកម្មភាពផងដែរ។ នៅក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសជាតិ អង្គភាពអាជីវកម្មនិងសហគ្រិនដើរតួនាទីយ៉ាងសំខាន់។ លោកប្រធានរដ្ឋមានបំណងថា សមាគមជាតិចាប់ផ្តើមអាជីវកម្មពិតជានឹងក្លាយជាស្ពានដ៏មានប្រសិទ្ធិភាពសម្រាប់តភ្ជាប់សហគមន៍ចាប់ផ្តើមអាជីវកម្ម រួមចំណែកបំផុសគំនិតផ្តួចផ្តើមនិងបំពេញសម្រេចក្តីសុបិនចាប់ផ្តើមអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ