លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយជូនអ្នកកាសែតជើងចាស់
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៩៦ទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២១) នាយប់ថ្ងៃទី១៨ ខែមិថុនា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយជូនអ្នកកាសែតម្នាក់និងក្រុមគ្រួសារអ្នកកាសែតជើងចាស់គំរូនៅទីក្រុងហាណូយ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងអ្នកកាសែតជើងចាស់ លោក Dang Minh Phuong។ (រូបថត៖ VOV) |
អញ្ជើញទៅសួរសុខទុក្ខអ្នកកាសែតជើងចាស់ លោក Dang Minh Phuong អាយុ៩៣ឆ្នាំ ដែលធ្លាប់បានធ្វើការនៅកាសែតចំនួន៣របស់បក្ស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរបាវចនាធ្វើការរបស់អ្នកកាសែតជើងចាស់រូបនេះ ដែលថា “ដំបូងបង្អស់ អ្នកកាសែតត្រូវមានភាពស្មោះត្រង់ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនត្រូវឲ្យ “ពត់កោង” ស្លាបប៉ាកាឡើយ”។ លោកប្រធានរដ្ឋចាត់ទុកថា នេះជាមេរៀនដ៏ថ្លៃថ្លាសម្រាប់អ្នកកាសែតគ្រប់ជំនាន់។
លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារអតីតអ្នកកាសែត Huu Tho អតីតប្រធានគណៈកម្មាធិការសតិអារម្មណ៍-វប្បធម៌មជ្ឈឹម និងជាអតីតអគ្គនិពន្ធនាយកកាសែត ប្រជាជន ផងដែរ៕