លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ អនុវត្តន៍សេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមខ្លាំងមាំមួន

(VOVWORLD) - នាយប់ថ្ងៃទី ៣១ សីហា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ រដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ បានអញ្ជើញជា អធិបតីពិធីជប់លៀងអបអរសាទរខួបលើកទី ៧៧ ទិវាបុណ្យជាតិនៃសាធារណរដ្ឋ សង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២២)។ 

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ អនុវត្តន៍សេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមខ្លាំងមាំមួន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ VOV)
ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ថា៖ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗកន្លងមក វៀតណាមជានិច្ចកាលទទួលបានការរួមដំណើរនិងការ ជួយឧបត្ថម្ភដ៏មានតម្លៃនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពពីសហគមន៍ អន្តរជាតិទាំងមូល។ ជាពិសេស ក្នុងបរិបទនៃជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ ទោះ បីជាជួបការលំបាកក៏ដោយ ក៏ប្រទេស ដៃគូ និងមិត្តភក្តិអន្តរជាតិជាច្រើន នៅតែចែក រំលែកវ៉ាក់សាំងនិងសម្ភារៈបរិក្ខារពេទ្យជាមួយវៀតណាម ក្នុងគ្រាលំបាកបំផុត។ លោក ប្រធានរដ្ឋ Nguyen Xuan Phuc មានប្រសាសន៍ថា៖
“ពីតថភាពជាក់ស្ដែងនាពេលកន្លងទៅ យើងខ្ញុំមានការយល់ដឹងយ៉ាងជ្រាលជ្រៅ ថា៖ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមដ៏ខ្លាំងមាំមួន ដំបូង បង្អស់ ត្រូវសាមគ្គីប្រជាជាតិទាំងមូល ការពង្រីក “កម្លាំងផ្ទៃក្នុង” គឺជាកត្តាដ៏សម្រេច កំណត់ ប៉ុន្តែប្រការនោះ “មិនគ្រប់គ្រាន់ទេ”។ វៀតណាមចាំបាច់ត្រូវមានការជួយ ឧបត្ថម្ភ រួមដំណើរ និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយ សហគមន៍អន្តរជាតិ ដើម្បីមាន "កម្លាំងខាងក្រៅ" បន្ថែមទៀត ធ្វើឲ្យ "កម្លាំងជាតិ" កាន់តែខ្លាំងឡើង សម្រាប់បម្រើការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរ ភាព។ យើងខ្ញុំមានគោលបំណងចង់ទទួលបានការតភ្ជាប់ ការចែករំលែក និងកិច្ចសហ ប្រតិបត្តិការនៃប្រទេសនានា និងសហគមន៍អន្តរជាតិ ក្នុងនោះឯកអគ្គរដ្ឋទូត ភារធារី ប្រធានតំណាងអង្គការអន្តរជាតិប្រចាំនៅវៀតណាម មានតួនាទីយ៉ាងសំខាន់ណាស់។ ទន្ទឹមនឹងកម្មវិធីសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលយើងមានរួចហើយ ខ្ញុំស្នើ នូវអាទិភាពចំនួន៤ក្នុងកិច្ចសហប្រតិបត្តិការដូចតទៅ៖ ទី១ រក្សាសន្តិភាព ស្ថិរភាព គោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ; រក្សាបរិយាកាសអន្តរជាតិ អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការស្តារសេដ្ឋកិច្ច។ ទី២ បន្តនាំទំនាក់ទំនង សហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាក់ស្តែង ផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ធានាខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង កិច្ចសហប្រតិ បត្តិការលើវិស័យធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម។ ទី៣ ជំរុញកិច្ច សហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ការបង្ការទប់ស្កាត់ជំងឺរាតត្បាត លើកកំពស់សមត្ថភាពផ្នែកសុខាភិបាល សន្តិសុខសង្គម បង្រួញគម្លាតរវាងអ្នកមាន និងអ្នកក្រ វិសមភាពសង្គម។ ទី៤ បង្កើនទម្រង់នៃការតភ្ជាប់ និងការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់កម្រិត គណៈប្រតិភូវិនិយោគ ពាណិជ្ជកម្ម វប្បធម៌ និងការជួបប្រាស្រ័យ រវាងប្រជាជនផងដែរ”។
ក្នុងពិធីនេះ លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម ប្រធានគណៈប្រតិភូការទូតបានផ្ញើរសេចក្ដីអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជន វៀតណាម ហើយសង្កត់ធ្ងន់ថា៖ ទោះបីជាជួបបញ្ហាប្រឈមពីការរីករាល ដាលនៃជំងឺរាតត្បាត និងអស្ថិរភាពនៃស្ថានភាពពិភពលោកក៏ដោយ ក៏វៀតណាមមាន ជោគជ័យគួរឲ្យមោទនភាព។ វៀតណាមបន្តត្រូវបានវាយតម្លៃថា ជាប្រទេសមួយក្នុង ចំណោមប្រទេសដែលមានការស្ដារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចលឿនបំផុតនៅ ក្នុងតំបន់ដែលជាមូលដ្ឋានសម្រាប់ប្រទេសនិងវិនិយោគិនត្រៀមខ្លួនជាស្រេចសហ ប្រតិបត្តិការនិងជឿទុកចិត្តក្នុងបរិយាកាសអាជីវកម្មប្រកបដោយស្ថិរភាពនិងសក្ដានុពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ