លោកប្រធានរដ្ឋ To Lam ទៅសាកសួរសុខទុក្ខកម្មាភិបាលនិងយុទ្ធជននៅប៉ុស្តិ៍ការពារ ព្រំដែន Soc Giang (Cao Bang)
(VOVWORLD) - ក្នុងកម្មវិធីបំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang នារសៀលថ្ងៃទី៩ មិថុនា ប្រធានរដ្ឋវៀតណាមលោក To Lam បានទៅសាកសួរសុខទុក្ខ លើកទឹកចិត្ត និងជូន អំណោយដល់កម្មាភិបាលនិងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែននៅឯច្រកទ្វារព្រំដែន Soc Giang ស្រុក Ha Quang ខេត្ត Cao Bang។
លោកប្រធានរដ្ឋ To Lam សំណេះសំណាលជាមួយកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារ
ព្រំដែន Soc Giang។ (រូបថត៖ VNA) |
ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Soc Giang ចាំបាច់ត្រូវរក្សាសន្តិសុខតាមព្រំដែនឲ្យ បានរឹងមាំ រួមចំណែកធានាសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅរបស់ប្រទេសជាតិ និង មូលដ្ឋាន។ ទន្ទឹមនឹងនោះ អនុវត្តន៍ គោលជំហរ គោលនយោបាយកិច្ចការបរទេសឱ្យ បានល្អ; រួមចំណែករក្សាព្រំដែនសន្តិភាព និងមិត្តភាព។លោកប្រធានរដ្ឋបានស្នើឲ្យ កម្មាភិបាលនិងយុទ្ធជនការពារព្រំដែន បន្តលើកកម្ពស់ប្រពៃណី កសាងជួរបុគ្គលិក ដែលបំពេញតាមតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang នាយប់ថ្ងៃទី៩ មិថុនា លោកប្រធានរដ្ឋ To Lam បានទៅសួរសុខទុក្ខប្រជាជនភូមិ Pac Bo ឃុំ Truong Ha ស្រុក Ha Quang។
លោកប្រធានរដ្ឋ To Lam ក៏បានទៅទស្សនា និងអុជធូបគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap និងយុទ្ធជន ៣៤ នាក់ នៃក្រុមឃោសនារំដោះ វៀតណាមនៅឯតំបន់កេរ្តិ៍ដំណែលជាតិពិសេសនៃព្រៃ Tran Hung Dao ក្នុងឃុំ Tam Kim ស្រុក Nguyen Binh ផងដែរ៕