លោកប្រធានរដ្ឋ To Lam អញ្ជើញមកអុជធូបនៅវិហារលោកប្រធានហូជីមិញ នៅខេត្ត Tra Vinh
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកក្កដា បន្តដំណើរបំពេញទស្សនកិច្ចការងារនៅតំបន់ដីសណ្ដ ទន្លេ Cuu Long ប្រធានរដ្ឋវៀតណាមលោក To Lam និងក្រុមការងារបានអញ្ជើញ មកអុជធូបនៅវិហារលោកប្រធានហូជីមិញ ក្នុងឃុំ Long Duc ទីក្រុង Tra Vinh ខេត្ត Tra Vinh។
លោកប្រធានរដ្ឋ To Lam ស្តាប់ការឧទ្ទេសនាមអំពីប្រវត្តិនៃវិហារលោកប្រធានហូជីមិញ។
(រូបថត៖ VOV) |
លោកប្រធានរដ្ឋនិងក្រុមការងារ បានអុជធូប និងដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធលោកប្រធាន
ហូជីមិញ ដែលជាអគ្គមគ្គុទេសដ៏មហិមាររបស់បក្ស និង ប្រជាជនវៀតណាម។ លោកប្រធានរដ្ឋ To Lam បានសរសេរក្នុងក្រាំងមាសអនុស្សា វរីយ៍ថា៖ “វិហារលោកប្រធានហូជីមិញនៅខេត្ត Tra Vinh មិនត្រឹមតែបង្ហាញពីមនោ សញ្ចេតនាដ៏ពិសិដ្ឋ និងដួងចិត្តដ៏ស្មោះស្ម័គ្ររបស់ប្រជាជនតំបន់ណាមបូនិយាយរួម និងប្រជាជន Tra Vinh និយាយដោយឡែកចំពោះអគ្គមគ្គុទេសជាទីគោរពរបស់ ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃកម្លាំងមហាសាមគ្គីភាព ការតស៊ូវីរភាព និងអង់អាចក្លាហានរបស់កងទ័ព និងប្រជាជនវៀតណាមទៀតផង”។ លោកប្រធានរដ្ឋ មានបំណងថា បក្សភាគ អាជ្ញាធរ និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Tra Vinh នឹងបន្ត អនុវត្តន៍ឲ្យកាន់តែល្អថែមទៀតនូវការងារអភិរក្ស និងលើកកំពស់តម្លៃនៃតំបន់កេរ្តិ៍ ដំណែល ដើម្បីឲ្យកន្លែងនេះជា “អាសយដ្ឋានក្រហម” ជារៀងរហូតសម្រាប់ការអប់រំ ប្រពៃណីបដិវត្តន៍ បង្ហាញពីគុណតម្លៃដ៏ខ្ពង់ខ្ពស់ដែលលោកប្រធានហូជីមិញ បន្សល់ទុកមកជូនកូនចៅជំនាន់ក្រោយ៕