លោកប្រធានរដ្ឋ Vo Van Thuong ជួបសំណេះសំណាលជាមួយអាណិកជនវៀតណាម មិត្តភក្តិអូទ្រីសនិងទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំទីក្រុង Vienna

(VOVWORLD) -នារសៀលថ្ងៃទី ២៣ កក្កដា  ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកកាន់អាកាសយានដ្ឋានអន្តរជាតិវីយែន (Vienna) ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអូទ្រីស តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Alexander Van der Bellen។

លោកប្រធានរដ្ឋ Vo Van Thuong ជួបសំណេះសំណាលជាមួយអាណិកជនវៀតណាម មិត្តភក្តិអូទ្រីសនិងទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំទីក្រុង Vienna - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញថ្លែងមតិក្នុងពិធី  (រូបថត៖ Thong Nhat/TTXVN)

បន្ទាប់ពីមកដល់ទីក្រុងវីយែន នៅរសៀលថ្ងៃទី ២៣ កក្កដា  ប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវភរិយាបានជួបជាមួយតំណាងសហគមន៍ជនវៀត ណាមនៅអូទ្រីស និងតំណាងសហភាពសមាគមជនវៀតណាមនៅអឺរ៉ុប។ លោកប្រធានរដ្ឋមានបំណងថា សហគមន៍ជនវៀតណាមនៅអូទ្រីសនិយាយដោយឡែក នៅអឺរ៉ុបនិយាយរួម ត្រូវសាមគ្គីជួយគ្នាទៅវិញទៅមក សម្របខ្លួនយ៉ាងល្អជាមួយសហគមន៍ជន មានសកម្មភាពវិនិយោគធុរកិច្ចកាន់តែអភិវឌ្ឍន៍ និងលើកកំពស់ឋានៈស្របច្បាប់ក្នុងប្រទេសម្ចាស់ផ្ទះ។ នាថ្ងៃដដែល លោកប្រធានរដ្ឋ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅ អូទ្រីស និងទស្សនាសារមន្ទីរប្រវត្តិសាស្ត្រសិល្បៈ Vienna។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញទទួលជួបលោក Alfred Gerstl ប្រធានសមាគមមិត្តភាពអូទ្រីស-វៀតណាម និងមិត្តភក្តិអូទ្រីសមួយចំនួន។ ក្នុងជំនួបនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា អូទ្រីសជាដៃគូមួយក្នុងចំណោមដៃគូធំទាំង១០របស់វៀតណាមនៅអឺរ៉ុប។ ក្នុងអំឡុងពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឲ្យសមាគមអូទ្រីស-វៀតណាមមានសកម្មភាពពោរពេញដោយអត្ថន័យច្រើនថែមទៀត រួមចំណែកសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។  ក្នុងពេលរសៀលនេះ លោកប្រធានរដ្ឋ Vo Van Thuong ក៏បានអញ្ជើញទទួលជួបលោក Peter Jankowitsch អតីតប្រធានសមាគមមិត្តភាពអូទ្រីស-វៀតណាម អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូទ្រីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ