លោកប្រធានរដ្ឋ Vo Van Thuong ទៅជូនពរឆ្នាំថ្មីដល់ប្រជាជននិងកងទ័ពការពារព្រំដែនខេត្ត Nghe An

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មករា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បាន អញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយជូនប្រជាជនស្រុក Thanh Chuong ខេត្ត Nghe An និងកងទ័ពការពារព្រំដែននៅប៉ុស្តិ៍ការពារព្រំដែន Thanh Thuy។
លោកប្រធានរដ្ឋ Vo Van Thuong ទៅជូនពរឆ្នាំថ្មីដល់ប្រជាជននិងកងទ័ពការពារព្រំដែនខេត្ត Nghe An - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong សួរសុខទុក្ខប្រជាជនឃុំ Thanh Thuy។ (រូបថត៖ VNA)

ផ្ញើសារជូនពរឆ្នាំថ្មីដល់អាជ្ញាធរ និងប្រជាជនគ្រប់ជនជាតិនៅស្រុក Thanh Chuong លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែនេះជាតំបន់ លំបាកក៏ដោយ ប៉ុន្តែដោយមានសាមគ្គីភាព និងការខិតខំប្រឹងប្រែង ស្រុក Thanh Chuong សម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមានផ្នែកសេដ្ឋកិច្ច សង្គមជាច្រើន ក្នុង នោះអត្រាគ្រួសារក្រីក្រក្នុងស្រុកមានត្រឹមតែ ៣,៤% អត្រាគ្រួសារជិតបន្ទាត់ក្រីក្រ ៥,៧% ទាបជាងកម្រិតមធ្យមរបស់ខេត្ត។ សំណេះសំណាលជាមួយប្រជាជន លោកប្រធានរដ្ឋបានអះអាងថា រដ្ឋជានិច្ចកាលដាក់ប្រជាជនជាមជ្ឈភាពនៃការអភិវឌ្ឍ ដោយផ្ដល់ការយកចិត្តទុកដាក់ពិសេសដល់ការថែទាំជនក្រីក្រ ជនមានស្ថានភាព លំបាក និងគ្រួសារគោលនយោបាយ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Vo Van Thuong បានប្រគល់អំណោយបុណ្យតេតដល់គ្រួសារដែលមានគុណូបការៈ គ្រួសារ លំបាក ជនក្រីក្រ និងកម្មករ។

លោកប្រធានរដ្ឋ Vo Van Thuong ទៅជូនពរឆ្នាំថ្មីដល់ប្រជាជននិងកងទ័ពការពារព្រំដែនខេត្ត Nghe An - ảnh 2លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅប៉ុស្តិ៍ការពារព្រំដែនប្រចាំនៅច្រកទ្វារព្រំដែន Thanh Thuy។
នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទៅសួរសុខ ទុក្ខ និងជូនពរឆ្នាំថ្មីនៅប៉ុស្តិ៍ការពារព្រំដែនប្រចាំនៅច្រកទ្វារព្រំដែន Thanh Thuy ដែល គ្រប់គ្រងខ្សែព្រំដែនជិត ១៤ គីឡូម៉ែត្រ ដោយមានស្ថានភាព លក្ខណៈភូមិសាស្ត្រនិង អាកាសធាតុដ៏លំបាក។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាលនិងយុទ្ធ ជនទាំងអស់ ដែលបានរួមគ្នាជំនះលើការលំបាក បំពេញភារកិច្ចនយោបាយបានល្អ រក្សាបាននូវព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍជាមួយប្រទេសឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ