លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបជាមួយអភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំតំបន់មួយចំនួនក្នុងតំបន់ Kyushu

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្ត Fukuoka ប្រទេសជប៉ុន នារសៀលថ្ងៃទី ២៩ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួនក្នុងតំបន់ Kyushu ដូចជាខេត្ត Kyushu Nagasaki, Miyazaki, Saga, Kagoshima។

លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបជាមួយអភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំតំបន់មួយចំនួនក្នុងតំបន់ Kyushu - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទទួលជួបអភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំនៃតំបន់មួយចំនួនក្នុងតំបន់ Kyushu ដូចជាខេត្ត Nagasaki, Miyazaki, Saga និង Kagoshima (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើអភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំមូលដ្ឋាននៃតំបន់ Kyushu ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្របខ័ណ្ឌទំនាក់ទំនងថ្មី តាមរយៈការជំរុញដៃគូសហប្រតិបត្តិការក្នុងតំបន់រវាងតំបន់ Kyushu   និងតំបន់នានារបស់វៀតណាម។ ម្យ៉ាងវិញទៀត ជំរុញការវិនិយោគរបស់សហគ្រាសក្នុងតំបន់ Kyushu ចូលមកវៀតណាម ជាពិសេសក្នុងវិស័យជាប្រៀបខ្លាំងរបស់មូលដ្ឋាន  បង្កើនការជ្រើសរើសបុគ្គលិក កម្មសិក្សាការី និងសហការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។

លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបជាមួយអភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំតំបន់មួយចំនួនក្នុងតំបន់ Kyushu - ảnh 2លោកប្រធានរដ្ឋស្នើភាគីជប៉ុនជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌសម្រាប់ពលរដ្ឋវៀតណាមនៅជប៉ុន (រូបថត៖ VOV)

អភិបាលខេត្ត Fukuoka លោក Hattori Seitaro និងថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួនក្នុងតំបន់ Kyushu បានអះអាងថា តំបន់ Kyushu មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានវៀតណាម ហើយក៏មានបំណងចង់ទទួលបានកម្មករនិយោជិតប្រកបដោយគុណភាពខ្ពស់បន្ថែមទៀត និងជំនាញការវៀតណាម មកធ្វើការក្នុងខេត្ត។ ចំណែកឯអភិបាលខេត្ត Hattori មានបំណងចង់បន្តកម្មវិធីទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់វិទ្យាល័យមកកាន់វៀតណាម តាមនោះ ជំរុញការយោគយល់គ្នារវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ ហើយអភិបាលខេត្ត Miyazaki, Saga និង Kagoshima ចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស និងជំរុញការទទួលជនវៀតណាមកាន់តែច្រើនមកធ្វើការ និងសិក្សានៅក្នុងបណ្តាខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ