លោកប្រធានរដ្ឋ Vo Van Thuong បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Fukuoka ហើយវិលត្រឡប់មកមាតុប្រទេសវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់រដ្ឋជប៉ុន។

លោកប្រធានរដ្ឋ Vo Van Thuong បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka (រូបថត៖ Thong Nhat/TTXVN)

មុននោះ បន្តសកម្មភាពនៅខេត្ត Fukuoka ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន ប្រធានរដ្ឋលោក Vo Van Thuong បានទៅទស្សនាសាកលវិទ្យាល័យ Kyushu និងជួបសន្ទនាជាមួយនិស្សិតវៀតណាមនៅឯសាលានេះ។ សាកលវិទ្យាល័យ Kyushu គឺជាសាកលវិទ្យាល័យសាធារណៈកំពូលទាំង ៥ របស់ជប៉ុន។ បច្ចុប្បន្ននេះ មាននិស្សិតថ្នាក់អនុបណ្ឌិត និងនិស្សិតស្រាវជ្រាវរបស់វៀតណាមចំនួន ៥៣នាក់ កំពុងសិក្សានៅសាលា; ជនជាតិវៀតណាម ៣នាក់ ចូលរួមក្នុងការបង្រៀនផ្ទាល់ រួមមាន សាស្រ្តាចារ្យរង ១រូប បណ្ឌិត ២រូប និងជំនួយការសាស្រ្តាចារ្យ។

លោកប្រធានរដ្ឋ Vo Van Thuong បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន - ảnh 2កម្មាភិបាលនិងបុគ្គលិកនៃអគ្គកុងស៊ុល និងសហគមន៍ជនវៀតណាមនៅ Fukuoka អញ្ជើញជូនដំណើរលោកប្រធានរដ្ឋ Vo Van Thuong និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka  (រូបថត៖ Thong Nhat/TTXVN)

នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានទទួលស្វាគមន៍ចំពោះគោលបំណងរបស់សាកលវិទ្យាល័យ Kyushu ក្នុងការបើកទូលាយការបណ្តុះបណ្តាល និងទទួលយកនិស្សិតអន្តរជាតិវៀតណាមមកសិក្សានៅសាលា តាមរយៈកម្មវិធីសហប្រតិបត្តិការជាមួយស្ថាប័នអប់រំ និងបណ្តុះបណ្តាលវៀតណាម ហើយស្នើឲ្យសាលា ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងតំបន់នានារបស់វៀតណាម ក្នុងការជំរុញ និងលើកកំពស់គុណភាពធនធានមនុស្សសម្រាប់វៀតណាម។

លោកប្រធានរដ្ឋ Vo Van Thuong បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន - ảnh 3 លោកប្រធានរដ្ឋ Vo Van Thuong ជួបសំណេះសំណាលជាមួយនិស្សិតនៃសកលវិទ្យាល័យ Kyushu (រូបថត៖ Thong Nhat/TTXVN)

ថ្លែងមតិជាមួយនិស្សិតវៀតណាមកំពុងសិក្សានៅសកលវិទ្យាល័យ Kyushu លោកប្រធានរដ្ឋបានស្នើឲ្យប្អូនៗនិស្សិត បន្តខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង បទពិសោធន៍ សាមគ្គីគ្នា គាំទ្រ និងជួយគ្នាទៅវិញទៅមក កសាងសហគមន៍ជនវៀត ណាមរឹងមាំនៅជប៉ុន តាមនោះក្លាយទៅជាស្ពានតភ្ជាប់ សម្រាប់ទំនាក់ទំនងវៀតណាម-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ