លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញអុជធូប រំលឹកបុណ្យខួបស្តេចហុងឆ្នាំ២០២៣
(VOVWORLD) - នាព្រឹកព្រលឹមថ្ងៃទី ២៩ មេសា ពោលគឺថ្ងៃទី ១០ ខែទី៣ តាមច័ន្ទគតិ) នៅវិមាន Kinh Thien នៅលើកំពូលភ្នំ Nghia Linh ក្នុងមណ្ដលបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិនៃវិហារ ហុង (នៅខេត្ត Phu Tho) ប្រធានរដ្ឋ លោក Vo Van Thuong និងថ្នាក់ដឹកនាំនៃ បក្សនិងរដ្ឋបានអញ្ជើញចូលរួមពិធីអុជធូបរំលឹកដល់បុណ្យខួបបណ្តាស្តេចហុង។
ប្រធានរដ្ឋ លោក Vo Van Thuong និងថ្នាក់ដឹកនាំនៃ បក្សនិងរដ្ឋបានអញ្ជើញចូលរួមពិធីអុជធូបរំលឹកដល់បុណ្យខួបបណ្តាស្តេចហុង។ (រូបថត៖ VOV) |
តាងនាមប្រជាជនវៀតណាមជាង ៩០ លាននាក់ លោក Bui Van Quang ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានអានលិខិតគោរពវិញ្ញាណក្ខន្ធស្ដេច ហុង ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាស្តេចហុង និងបុព្វបុរសដែលបានរួមចំណែកក្នុងការកសាងនិងរក្សាទឹកដីប្រទេសជាតិ។
ប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូ អុជធូបគោរពវិញ្ញាណក្ខន្ធស្តេចហុង (រូបថត៖ VOV) |
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho លោក Bui Van Quang (រូបថត៖ VOV) |
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho លោក Bui Van Quang បួងសួង៖ “សូមឧទ្ទិសដល់បុព្វបុរស ទ្រង់ប្រោសប្រទានពរជ័យ ដល់សង្គមជាតិ មាតុភូមិ សន្តិភាព ប្រជានុរាស្រ្ដរាប់រយរាប់ពាន់និងមហាគ្រួសារទាំងអស់។ ប្រទានពរជ័យរដូវអំណោយផល, មនុស្សរស់នៅប្រកបដោយសុខដុមរមនា មានភាពរុងរឿង; ប្រទេសទាំងមូលបានឆ្លងកាត់ការលំបាក និងបញ្ហាប្រឈម ហើយសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់។ កូនចៅ Lac Hong ទូទាំងប្រទេស អាណិកជនវៀតណាមនៅក្រៅប្រទេស តែងតែជួបសេចក្តីសុខចម្រុងចម្រើន”។
ជនរួមជាតិមួយចំនួនធំក្នុងប្រទេស អាណិកជនវៀតណាមនៅក្រៅប្រទេស និងអន្តរជាតិបានអុជធូបរំលឹកវិញ្ញាណក្ខន្ធស្តេច Hung និងចូលរួមសកម្មភាពវប្បធម៌ប្រពៃណីដែលបានប្រារព្ធឡើងក្នុងឱកាសនេះផងដែរ៕