លោកប្រធានរដ្ឋ៖ ដើម្បីប្រទេសវៀតណាមមួយដែលយកឈ្នះលើជំងឺរាតត្បាតនិងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព
(VOVWORLD) - ក្នុងឱកាសទិវាជំនាញពលកម្មវៀតណាម ថ្ងៃទី ៤ តុលា លោកប្រធានរដ្ឋ Nguyen Xuan Phuc ទើបបានផ្ញើលិខិតអំពាវនាវឱ្យដៃគូបង្កើនជំនាញពលកម្ម “ដើម្បីប្រទេសវៀតណាមដែល យកឈ្នះលើជំងឺរាតត្បាតនិងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព”។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ TTXVN) |
នៅក្នុងសារលិខិតនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា បក្សនិងរដ្ឋតែង តែយកចិត្តទុកដាក់ និងផ្សព្វ ផ្សាយយ៉ាងសកម្មនូវគោល ការណ៍ណែនាំ និងគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍន៍ជំនាញពលកម្ម លោកប្រធានរដ្ឋបានស្នើឱ្យបង្កើនការអភិវឌ្ឍ ប្រភពធន ធានមនុស្ស ដែលមានជំនាញនិងជំនាញ មានវិជ្ជាជីវៈខ្ពស់។ លោកប្រធានរដ្ឋក៏បានអំពាវនាវដល់និយោជិតទាំងអស់នៅក្នុងប្រទេស ឱ្យសិក្សាឥតឈប់ឈរ អនុវត្តន៍ជំនាញវិជ្ជាជីវៈ បន្តច្នៃប្រឌិតថ្មី ដើម្បីលើកកំពស់ផលិតភាពនិងបង្កើនប្រសិទ្ធភាពការងារនៅកន្លែងធ្វើការ។ ជាងនេះទៅទៀត ខិតខំបន្ថែមទៀតដើម្បីរួមគ្នាយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ ១៩៕