លោកប្រធានរដ្ឋTruong Tan Sangជួបប្រាស័យអ្នកបោះឆ្នោត ទីក្រុងហូជីមិញ
|
ទិដ្ឋភាពនៃជំនួបប្រាស្រ័យ |
(VOVworld)-បន្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយកិច្ចប្រជុំលើកទី៨ រដ្ឋ សភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី៣ធ្នូ លោកប្រធានរដ្ឋ Truong Tan Sang រួមជាមួយសមាជិកសភាមណ្ឌលទី១ ទីក្រុងហូជីមិញ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ និងទី៣។ នៅទីនេះ អ្នកបោះឆ្នោតនានា សុទ្ធតែអបអរសាទរ កិច្ចប្រជុំលើកទី៨ រដ្ឋសភា វៀតណាមនីតិកាលទី១៣ ដែលបានពិភាគ្សានិងផ្តល់មតិទៅលើបញ្ហាសំខាន់ៗ ជាច្រើនដូចជាស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ ឱកាសនិងការសាកល្បងក្នុង ឆ្នាំ២០១៥ជាដើម។
ទទួលយកមតិរបស់អ្នកបោះឆ្នោត លោកប្រធានរដ្ឋបានអះអាងថា ដោយ មានការខំប្រឹងប្រែងរួម នាឆ្នាំកន្លងទៅ វៀតណាមទទួលបានសមិទ្ធិគួរឲ្យកត់ សម្គាល់ជាច្រើន ដូចជាកំណើនល្អជា
បង្គួរ អតិផលរណត្រូវបានទប់ស្កាត់ ធានាសុខុមាលភាពសង្គម។ លោកបានចាត់ទុកថា នាឆ្នាំ២០១៥ ត្រូវប្រមូលផ្តុំ និងស្តារឡើងវិញកម្លាំងផលិតកម្មរបស់អង្គភាពអាជីវកម្មនៅក្នុងប្រទេស សំដៅបង្ក សន្ទុះថ្មីសម្រាប់តំណាក់កាល៥ឆ្នាំជាបន្ត៕