លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទៅទស្សនកិច្ចនៅសាលានាយទាហាន នយោបាយ (ទីក្រុងហាណូយ)
(VOVWORLD) - ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពប្រជាជនវៀតណាមបានអនុវត្តន៍គោលនយោបាយកងទ័ព ដោយសម្របសម្រួលជាមួយមូលដ្ឋានអនុវត្តន៍ការងារតបស្នងសងគុណជួយប្រជាជនកាត់បន្ថយភាពក្រីក្រ និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ។
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc និងថ្នាក់ដឹកនាំសាលានាយទាហាន នយោបាយ (ទីក្រុងហាណូយ) |
នាព្រឹកថ្ងៃទី ១៩ ខែធ្នូ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phucបានអញ្ជើញទៅទស្សនកិច្ចនៅសាលានាយទាហាននយោបាយ (ទីក្រុងហាណូយ) ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២១) និងរំលឹកខួបលើកទី ៣២ ពិធីបុណ្យការពារជាតិប្រជាជនទាំងមូល (២២ ធ្នូ ឆ្នាំ ១៩៨៩ -២២ ធ្នូ ឆ្នាំ ២០២១)។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពប្រជាជនវៀតណាមបានអនុវត្តន៍គោលនយោបាយកងទ័ព ដោយសម្របសម្រួលជាមួយមូលដ្ឋានអនុវត្តន៍ការងារតបស្នងសងគុណជួយប្រជាជនកាត់បន្ថយភាពក្រីក្រ និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ។ រាល់សមិទ្ធិផលលេចធ្លោរបស់កងទ័ពប្រជាជនវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសក្ដានុពលការពារជាតិប្រជាជនទាំងមូល ពង្រឹង និងពង្រីកផែនមហាសាមគ្គីជាតិទាំងមូលនិង ការពារមាតុភូមិយ៉ាងរឹងមាំ។
លោកប្រធានរដ្ឋបានវាយតម្លៃថា ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមកនេះ កម្មាភិបាល យុទ្ធជន និងសិក្ខាកាមគ្រប់ជំនាន់នៃសាលានាយទាហាននយោបាយទទួលបានលទ្ធផលយ៉ាងទូលំទូលាយ និងល្អប្រសើរ។ លោកប្រធានរដ្ឋបានស្នើឲ្យសាលាធ្វើកំណែទម្រង់កម្មវិធីសិក្សា ខ្លឹមសារ និងវិធីសាស្រ្តបង្រៀន ធានាបាននូវស្តង់ដារចំណេះដឹង និងជំនាញ។ សាលានាយទាហាននយោបាយ ត្រូវនៅតែជាកម្លាំងស្នូលមួយក្នុងការស្រាវជ្រាវ បញ្ជាក់ពីមូលដ្ឋានទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងអនុវត្តន៍នូវទស្សនៈ និងគោលមាគ៌ារបស់បក្ស ដើម្បីពង្រឹងការដឹកនាំរបស់បក្ស ចំពោះភារកិច្ចយោធា ការពារជាតិ និងកសាងកងទ័ពខាងនយោបាយ នៅក្នុងស្ថានភាពថ្មី៕