លោកប្រធានរដ្ឋវៀតណាម Tran Dai Quang និងលោកជំទាវ ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា

(VOVWORLD) - នាព្រឹកថ្ងៃ ទី២ ខែមិនា លោក Tran Dai Quang ប្រធានរដ្ឋវៀតណាម និង លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៤ មិនា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind។
លោកប្រធានរដ្ឋវៀតណាម Tran Dai Quang និងលោកជំទាវ ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា - ảnh 1លោកប្រធានរដ្ឋវៀតណាម Tran Dai Quang និងលោកជំទាវ ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា 

 ដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ អញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌា ប្រព្រឹត្តទៅ ក្នុងបរិបទ ទំនាក់ទំនងប្រពៃណី និង កិច្ចសហប្រតិបត្តិការ លើវិស័យ ច្រើន វៀតណាម - ឥណ្ឌា បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេស ខណៈដែលប្រទសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត លើគ្រប់វិស័យនាឆ្នាំ២០១៦។ ដំណើរទស្សកិច្ចនេះបានបញ្ជាក់ ពីការដែលវៀតណាមប្រកាន់ខ្ជាប់ តាមគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ខ្លូនទីពឹងខ្លួន ពហុភាវូបនីយកម្ម និងពិពិធកម្មក្នុងទំនាក់ទំនង អន្តរជាតិ ក្នុងនោះ មានការយកចិត្តទុកដាក់យ៉ាងសំខាន់លើការបង្កើន ចំណងមិត្តភាពជាប្រពៃណី និង សហប្រតិបត្តិការលើគ្រប់វិស័យជាមួយ ឥណ្ឌា។  

បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌា ចាប់ពីថ្ងៃ ទី៤ ដល់ទី ៦ មិនា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវក៏អញ្ជើញទៅបំពេញទស្សនាកិច្ចផ្លូវរដ្ឋនៅប្រទេសបង់ក្លាដែស តាមការអញ្ជើញរបស់ប្រធានាធិបតីបង់ក្លាដែស លោក Mohammad Abudul Hamid ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ