លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញចូល​រួមកម្មវិធី​រាត្រី​ព្រះច័ន្ទ​ពេញបូណ៌មីឆ្នាំ ២០២៣ "ចង្កៀងគោមបំភ្លឺក្ដីសុបិន" នៅខេត្ត Binh Phuoc

(VOVWORLD) - កម្មវិធីនេះមានសកម្មភាពដ៏សម្បូរបែបជាច្រើន ជាមួយនឹងចង្កៀងគោម និងអំណោយចំនួនជាង ៥ លានកញ្ចប់ ជូនកុមារា កុមារីនៅទូទាំងប្រទេស។
លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញចូល​រួមកម្មវិធី​រាត្រី​ព្រះច័ន្ទ​ពេញបូណ៌មីឆ្នាំ ២០២៣ កម្មវិធីនេះមានសកម្មភាពដ៏សម្បូរបែបជាច្រើន ជាមួយនឹងចង្កៀងគោម និងអំណោយចំនួនជាង ៥ លានកញ្ចប់ ជូនកុមារា កុមារីនៅទូទាំងប្រទេស។

នាយប់ថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុង Dong Xoai ខេត្ត Binh Phuoc ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុង កម្មវិធីរាត្រីព្រះច័ន្ទពេញបូណ៌មីឆ្នាំ ២០២៣ "ចង្កៀងគោមបំភ្លឺក្ដីសុបិន"ក្រោមប្រធានបទ៖ ធ្វើការងារល្អរួមជាមួយមិត្តភ័ក្តិសប្បាយរីករាយបុណ្យសំពះព្រះខែ។ ក្ដៅពីប្រព្រឹត្តិទៅនៅខេត្ត Binh Phuoc កម្មវិធីនេះក៏បានប្រព្រឹត្តិទៅនៅតាមខេត្តក្រុងចំនួន ១៤ ទៀតគឺ Ha Giang, ទីក្រុងហាណូយ, Lao Cai, Ninh Binh, Hai Phong, Quang Ninh, Ha Tinh, Dak Lak, Lam Dong, Dong Nai, Binh Duong, ទីក្រុងហូជីមិញ, Ben Tre និង Kien Giang ។

ដោយបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៩ កញ្ញា កម្មវិធីនេះមានសកម្មភាពដ៏សម្បូរបែបជាច្រើន ជាមួយនឹងចង្កៀងគោម និងអំណោយចំនួនជាង ៥ លានកញ្ចប់ ជូនកុមារា កុមារីនៅទូទាំងប្រទេស។ ទាំងនេះគឺជាអំណោយរាត្រីសំពះព្រះខែជូនកុមារា និងកុមារីដែលមានស្ថានភាពរស់នៅលំបាក កុមាររស់នៅក្នុងគ្រួសារក្រីក្រ; កុមារនៅតំបន់ដាច់ស្រយាល ជនជាតិភាគតិច តំបន់ព្រំដែន និងកោះសមុទ្រ។ អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអះអាងពីការយកចិត្តទុកដាក់ ថែទាំ អប់រំ ការពារក្មេងជំទង់ កុមារា កុមារី គឺជាគោលការណ៍ដ៏ធំរបស់បក្ស និងរដ្ឋ។ នេះគឺជាភារកិច្ចដ៏សំខាន់ដែលមានអត្ថន័យយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ៖

“ខ្ញុំសប្បាយរីករាយណាស់ដែលបានដឹងថា ទោះបីជាប្អូនកុមារម្នាក់ៗមានស្ថានភាពខុសៗគ្នាក៏ដោយ ប៉ុន្តែមានចំណុចរួមមួយគឺខិតខំព្យាយាមសិក្សារៀនសូត្រ ហើយសម្រេចបានសមិទ្ធិផលជាច្រើន ចេះគួរសម និងសាមគ្គីភាព ហើយមានទឹកចិត្តស្រឡាញ់ និងចែករំលែកជាមួយមនុស្សទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថាប្អូនៗកុមារជានិច្ចកាលខិតខំព្យាយាមសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ពង្រីកលទ្ធផលដែលសម្រេចបាន ហើយ ទទួលបានសមិទ្ធិផលកាន់តែខ្ពស់ថែមទៀត។ សូមជូនពរកុមារទាំងអស់សប្បាយរីករាយក្នុងរាត្រីសំពះព្រះខែផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ