លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅឡាវ៖ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវ

(VOVWORLD) - លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បានជ្រើសរើសឡាវជាប្រទេសដើមដំបូងទៅបំពេញទស្សនកិច្ចក្នុងតំណែងថ្មី ដើម្បីបន្តអះអាងពីគោលនយោបាយឥតងាករេរបស់វៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់បំផុតសម្រាប់ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ឡាវ។
លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅឡាវ៖ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ  ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែមេសាខាងមុខ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានសង្កត់ធ្ងន់ថា៖ វៀតណាម និងឡាវ គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ហើយមានទំនាក់ទំនងដ៏ពិសេស។ ដូច្នេះហើយ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បានជ្រើសរើសឡាវជាប្រទេសដើមដំបូងទៅបំពេញទស្សនកិច្ចក្នុងតំណែងថ្មី ដើម្បីបន្តអះអាងពីគោលនយោបាយឥតងាករេរបស់វៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់បំផុតសម្រាប់ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ឡាវ។ ដំណើរទស្សនកិច្ចក៏បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយរបស់វៀតណាមចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី ស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសមាហរណកម្មអន្តរជាតិរបស់ប្រទេសឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ