លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អំពាវនាវឲ្យរួមដៃគ្នាជួយជនក្រីក្រ និងមនុស្សដែលមានស្ថានភាពរស់នៅលំបាក

(VOVWORLD) - លោកប្រធានរដ្ឋ Vo Van Thuong - ប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាមអាណត្តិ ២០២២-២០២៧ បានអះអាងថា លោកនឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសមាគម និងចលនាមនុស្សធម៌នៅទូទាំងប្រទេសនាពេលខាងមុខ។
លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អំពាវនាវឲ្យរួមដៃគ្នាជួយជនក្រីក្រ និងមនុស្សដែលមានស្ថានភាពរស់នៅលំបាក - ảnh 1លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៣

នាព្រឹកថ្ងៃតី ២៣ មេសា នៅទីក្រុង Can Tho បានប្រារព្ធពិធីបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៣ ក្រោមប្រធានបទ " ពីបេះដូងរបស់យើងម្នាក់ៗ - រួមដៃគ្នាកសាងសហគមន៍មេត្តាធម៌" និងចលនា "មនុស្សល្អធ្វើការងារល្អរួមកម្លាំងកាយចិត្តដើម្បីកសាង សហគមន៍មេត្តាធម៌”; អបអរសាទរខួបលើកទី ១៦០ ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ។

នៅក្នុងពិធីនេះ លោកប្រធានរដ្ឋ Vo Van Thuong - ប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាមអាណត្តិ ២០២២-២០២៧ បានអះអាងថា លោកនឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសមាគម និងចលនាមនុស្សធម៌នៅទូទាំងប្រទេសនាពេលខាងមុខ។ លោកប្រធានរដ្ឋបានវាយតម្លៃថា ក្រោយរយៈពេល៥ឆ្នាំនៃការអនុវត្តគំនិតផ្តួចផ្តើមខែមនុស្សធម៌ កម្មវិធីនេះបានបំផុស និងផ្សព្វផ្សាយស្មារតីសាមគ្គីភាព និងការចែករំលែកនៅក្នុងសង្គម៖

“ដើម្បីខែមនុស្សធម៌ពិតជាក្លាយទៅជាខែសម្រាប់មនុស្សគ្រប់រូបធ្វើសកម្មភាពមនុស្សធម៌ “អង្គការនីមួយៗ បុគ្គលម្នាក់ៗ ភ្ជាប់ជាមួយអាស័យដ្ឋានមនុស្សធម៌” ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គមរបស់បក្ស និងរដ្ឋ។ ខ្ញុំអំពាវនាវដល់ស្ថាប័ន អង្គភាពអាជីវកម្ម អង្គការអន្តរជាតិ សប្បុរសជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ បន្តសម្របសម្រួល គាំទ្រ និងរួមដំណើរជាមួយកាកបាទក្រហមវៀតណាម ក្នុងការជួយឧបត្ថម្ភឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សម្រាប់ជនក្រីក្រ និងប្រជាជនដែលមានស្ថានភាពរស់នៅលំបាក”។

លោកប្រធានរដ្ឋជឿជាក់ថា ក្នុងពេលអនុវត្តន៍ខែមនុស្សធម៌ឆ្នាំ២០២៣ និងចលនា “មនុស្សល្អធ្វើការងារល្អ រួមដៃគ្នាកសាងសហគមន៍ប្រកបដោយក្តីមេត្តាធម៌” ប្រទេសទាំងមូលនឹងរៃអង្គាសថវិកាយ៉ាងតិច ៤០០ ពាន់លានដុង (១៧ លានដុល្លាអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់មនុស្សចំនួន ១លានដែលមានស្ថានភាពរស់នៅលំបាក ដែលក្នុងនោះ ផ្តល់អាទិភាពដល់ប្រជានេសាទក្រីក្រដែលជួបការលំបាក និងកុមារក្រីក្រ និងជនពិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ