លោកប្រធានរដ្ឋវៀតណាមTruong Tan Sangទៅបំពេញ ការងារនៅខេត្ត Phu Yen។
(VOVWORLD) /  
|
ប្រធានរដ្ឋវៀតណាមលោកTruong Tan Sangទៅបំពេញការងារនៅខេត្ត PhuYen
(រូបថត VNA) |
Vovworld-ក្នុងរយះពេល២ថ្ងៃគឺថ្ងៃទី២១និងទី២២កុម្ភះ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sangទៅបំពេញការងារនៅខេត្ត PhuYenដើម្បីត្រួតពិនិត្យស្ថានភាពអនុវត្ត
ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការងារធានាសន្តិសុខការពារប្រទេសនៅលើភូមិសាស្រ្ត។ថ្លែងមតិក្នុងពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តលោកTruong Tan Sangបានស្នើថា៖
ក្រៅពីការអភិវឌ្ឍន៍ដំណាំស្បៀងអាហារនិងដើមឈើឧស្សាហកម្មនោះខេត្តគប្បីមាន
ការយកចិត្តទុកដាក់ដល់សារសំខាន់នៃសេដ្ឋកិច្ចសមុទ្រជាពិសេសគឺការនេសាទមច្ឆាផ
លឆ្ងាយច្រាំងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចផងនិងការពារអធិបតេយ្យភាពអំពីសមុទ្រ
កោះរបស់មាតុប្រទេសផង។លោកក៍បានគាំទ្រជាមួយផ្តើមគំនិតស្តីពីការបង្កើតបូល
និធិជួយឧបត្ថម្ភអ្នកនេសាទផងដែរ។លោកប្រធានរដ្ឋTruong Tan Sangចាត់ទុកថាគប្បី
ពិនិត្យមើលបណ្តាគោលនយោបាយការកំណត់ដើម្បីដោះស្រាយការលំបាកសំរាប់
ជនរួមជាតិក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។លោកមានប្រសាសន៍ថា៖“ លើវិស័យ
សេដ្ឋកិច្ច ការពារប្រទេសនិងសន្តិសុខនោះចំណុច១មានសារសំខាន់ណាស់នោះគឺជា
ការដែលអ្នកនេសាទទៅនេសាទត្រីនៅលំហរអាកាស ។នេះជាផ្នែកសេដ្ឋកិច្ចមុខព្រួញ១។ប្រសិនបើដោះស្រាយល្អនូវបញ្ហានេះនេះនឹងជាផ្នែកសេដ្ឋកិច្ចមុខព្រួញសំរាប់សេដ្ឋកិច្ច
របស់ខេត្តPhu Yenជាពិតប្រាកដ។ដោយហេតុនេះខែត្រត្រូវបង្កើនការវិនិយគវិទ្យាសាស្រ្ត
បច្ចេកវិទ្យានិងកប៉ាលទូកនេសាទសំដៅទៅនេសាទឆ្ងាយច្រាំង។ “
លោកប្រធានរដ្ឋនៅដាស់តឿនខេត្តត្រូវរុករកឲ្យបានគំរោងការណ៍មានចរិតលក្ខណះ
លោតផ្លោះខាងឧស្សាហកម្មនិងទេសចរណ៍ជាដើម៕
-VOVWORLD