លោកប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយ លោក Nguyen Binh យុវជនម្នាក់ដែលមានទេពកោសល្យផ្នែកអក្សរសិល្ប៍
(VOVWORLD) - ប្រធានរដ្ឋលោក Nguyen Xuan Phuc មានគោលបំណងថា លោក Nguyen Binh បន្តសិក្សាស្រាវជ្រាវ និពន្ធវណ្ណកម្មពិល្អៗ ថែមទៀត ដែលមានតម្លៃជាច្រើន រួមវិភាគទានដល់ខឿនអក្សរសិល្ប៍វៀតណាម ក៏ដូចជាបន្តផ្សព្វផ្សាយរូបភាព វប្បធម៌និងមនុស្សវៀតណាមទៅកាន់ពិភពលោក។
លោកប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយ លោក Nguyen Binh យុវជនម្នាក់ដែលមានទេពកោសល្យផ្នែកអក្សរសិល្ប៍ |
នារសៀលថ្ងៃទី ២៨ វិច្ឆិកា លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក Nguyen Binh យុវជនម្នាក់ ដែលមានទេពកោសល្យផ្នែកអក្សរសិល្ប៍។ លោក Nguyen Binh មានអាយុ ២១ ឆ្នាំ ជានិស្សិតវៀតណាមម្នាក់ដែលសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក។ នាពេលថ្មីៗនេះ សមាគមន៍អ្នកអក្សរសិល្ប៍បានប្រគល់ពានរង្វាន់អ្នកនិពន្ធវ័យក្មេងប្រភេទអក្សរសិល្ប៍បកប្រែជាមួយវណ្ណកម្មបកប្រែរឿង Kieu របស់មហាកវី Nguyen Du ជាភាសាអង់គ្លេស។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc មានគោលបំណងថា លោក Nguyen Binh បន្តសិក្សាស្រាវជ្រាវ និពន្ធវណ្ណកម្មពិល្អៗ ថែមទៀត ដែលមានតម្លៃជាច្រើន រួមវិភាគទានដល់ខឿនអក្សរសិល្ប៍វៀតណាម ក៏ដូចជាបន្តផ្សព្វផ្សាយរូបភាព វប្បធម៌និងមនុស្សវៀតណាមទៅកាន់ពិភពលោក។ លោកប្រធានរដ្ឋក៏បានស្នើឲ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចបន្តស្វែងរក និងបំពាក់បំប៉នអ្នកមានទេពកោសល្យវ័យក្មេង រួមចំណែកអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងបម្រើការអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ដែរថា អ្នកមានទេពកោសល្យវ័យក្មេង Nguyen Binh ចាប់ផ្ដើមតែងសេចក្ដីតាំងពីពេលមានអាយុ ៨ ឆ្នាំ។ នាបច្ចុប្បន្ននេះ លោកចេះភាសាជាច្រើន ក្នុងនោះមានទាំងភាសាបុរាណ សំដៅបកប្រែវណ្ណកម្មអក្សរសិល្ប៍ល្បីល្បាញ ឲ្យស្រដៀងទៅនឹងឯកសារដើមរបស់អ្នកនិពន្ធនានាតាំងពីច្រើនសតវត្សរ៍មុន។ លោក Nguyen Binh កំពុងរៀបចំគម្រោងអក្សរសិល្ប៍មួយចំនួន ក្នុងនោះលោកមានគោលបំណងចង់និពន្ធវីរកថាអំពីវៀតណាម ដើម្បីនាំរូបភាព ទឹកដី និងមនុស្សវៀតណាម ក៏ដូចជាឥស្សរជនប្រវត្តិសាស្ត្រវៀតណាមទៅកាន់ពិភពលោកផងដែរ៕