លោកប្រធានរដ្ឋវៀតណាមអញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខន្ធដល់ស្ត្រីកវី Ho Xuan Huong និងអុជធូបរំលឹកវិញ្ញាណក្ខន្ធដល់វីរៈយុទ្ធជនពលីនៅខេត្ត Nghe An
(VOVWORLD) - កាលពីជាង ២០០ ឆ្នាំមុន កំណាព្យរបស់ Ho Xuan Huong បានបង្កប់នូវសតិអារម្មណ៍មនុស្សធម៌យ៉ាងជ្រាលជ្រៅ ដោយផ្ដោតសំខាន់លើការតស៊ូទាមទារសិទ្ធិរស់រានមានជីវិតរបស់មនុស្ស ជាពិសេសគឺស្ត្រី និងសិទ្ធិសមភាពរវាងបុរស និងស្ត្រី។
លោកប្រធានរដ្ឋវៀតណាមអញ្ជើញអុជធូបនៅវិហារត្រកូល Ho Phi។ រូបថត៖ Thanh Cuong/Nghe An |
ក្នុងឱកាសអញ្ជើញចូលរួមពិធីលើកតម្កើង និងរំលឹកខួបលើកទី ២៥០ ឆ្នាំកំណើត (១៧៧២ - ២០២២) និងខួបលើកទី ២០០ នៃមរណភាព (១៨២២ - ២០២២) របស់ស្ត្រីកវី Ho Xuan Huong នាព្រឹកថ្ងៃទី ៣ ខែធ្នូ នៅស្រុក Quynh Luu ខេត្ត Nghe An ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខន្ធដល់ស្ត្រីកវី Ho Xuan Huong។
កាលពីជាង ២០០ ឆ្នាំមុន កំណាព្យរបស់ Ho Xuan Huong បានបង្កប់នូវសតិអារម្មណ៍មនុស្សធម៌យ៉ាងជ្រាលជ្រៅ ដោយផ្ដោតសំខាន់លើការតស៊ូទាមទារសិទ្ធិរស់រានមានជីវិតរបស់មនុស្ស ជាពិសេសគឺស្ត្រី និងសិទ្ធិសមភាពរវាងបុរស និងស្ត្រី។ ជាមួយនឹងតម្លៃសតិអារម្មណ៍ និងសិល្បៈដែលមានលក្ខណៈអន្តរជាតិ កំណាព្យរបស់ Ho Xuan Huong ត្រូវបានបកប្រែជា ១២ ភាសា រួមចំណែកផ្សព្វផ្សាយតម្លៃដ៏ថ្លៃថ្លា និង មនុស្សធម៌នៅក្នុងស្នាដៃរបស់លោកស្រីដល់មនុស្សគ្រប់រូបនៅលើពិភពលោក។ នៅខែវិច្ឆិកា ឆ្នាំ ២០២១ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានអនុម័តលើសេចក្តីសម្រេចចិត្តលើកតម្កើង រំលឹកខួបលើកទី ២៥០ នៃថ្ងៃកំណើត និងខួបលើកទី ២០០ នៃមរណភាពរបស់ស្ត្រីកវី Ho Xuan Huong។
នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋវៀតណាមអញ្ជើញ អុជធូបរំលឹកវិញ្ញាណក្ខន្ធដល់វីរៈយុទ្ធជនពលីនៅខេត្ត Nghe An ផងដែរ៕