លោកប្រធានរដ្ឋស្នើឱ្យរុស្ស៊ីសហការក្នុងការផលិតវ៉ាក់សាំងការពារកូវីដ - ១៩នៅវៀតណាម

(VOVWORLD) -  នាថ្ងៃទី ២ មិថុនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីក្នុងនោះមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩។

លោកប្រធានរដ្ឋស្នើឱ្យរុស្ស៊ីសហការក្នុងការផលិតវ៉ាក់សាំងការពារកូវីដ - ១៩នៅវៀតណាម - ảnh 1វ៉ាក់សាំង Sputnik V នៅ St Petersburg កាលពីថ្ងៃទី ២៩ ខែឧសភា  (រូបថត៖ Reuters)

នៅក្នុងលិខិតនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ដោយមានបំណងចង់ឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព។ លោកប្រធានរដ្ឋវៀតណាមបានអបអរសាទរសហព័ន្ធរុស្ស៊ីដែលបានរុញថយក្រោយជំងឺរាតត្បាត ហើយបានស្រាវជ្រាវនិងបង្កើតប្រកប ដោយជោគជ័យនូវវ៉ាក់សាំងជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ លោកប្រធានរដ្ឋក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី Vladimir Putin និងសហព័ន្ធរុស្ស៊ី ដែលបានផ្តល់ជូនវៀតណាមនូវវ៉ាក់សាំងចំនួន ១០០០ ដូសនិងសំភារៈឧបករណ៍ពេទ្យសម្រាប់ប្រឆាំងនឹងការរាតត្បាតជាច្រើន ព្រមទាំងមានបំណងចង់ឲ្យភាគីរុស្ស៊ី បង្កើតលក្ខខណ្ឌអាទិភាពដើម្បី វៀតណាមបន្តទទួលបានប្រភពវ៉ាក់សាំងពីរុស្ស៊ីក៏ដូចជាសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអបអរសាទរចំពោះលោកប្រធានាធិបតី Vladimir Putin និងប្រជាជនរុស្ស៊ីក្នុងឱកាសទិវារុស្ស៊ី (១២ មិថុនា) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ