លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc
(VOVWORLD) - បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តក្នុងតំបន់ដីសណ្តទន្លេ Cuu Long និង ណាមបូខាងកើត នាព្រឹកថ្ងៃទី៣ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc អាណត្តិ ២០២១-២០២៦។
លោកប្រធានរដ្ឋសភា Tran Thanh Man ថ្លែងសុន្ទរកថាបើកសម័យប្រជុំ។ (រូបថត៖ VOV) |
អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំ លោកប្រធានរដ្ឋសភា Tran Thanh Man បានឲ្យដឹងថា សម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc បានប្រព្រឹត្តទៅបន្ទាប់ ពីសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ ទើបនឹងបញ្ចប់ដោយជោគជ័យ។ លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឱ្យខេត្ត Binh Phuoc បន្តលើកកំពស់ លទ្ធផលលេចធ្លោនាពេលថ្មីៗនេះ ដើម្បីក្លាយជាប៉ូលកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយនៃ តំបន់ណាមបូខាងកើតនាពេលឆាប់ៗនេះ។ លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា៖
“ពង្រីកសក្តានុពល និងគុណសម្បត្តិរបស់ខេត្តសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់ រហ័ស ដែលផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតង និងនិរន្តរភាព; លើកកម្ពស់គុណភាព កំណើន ផលិតភាពការងារ ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងរបស់ខេត្តក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងនោះ កំណត់ការអភិវឌ្ឍឧស្សាហកម្មជាមជ្ឈភាព; ផ្តោតលើ ការទាក់ទាញ និងអភិវឌ្ឍន៍ឧស្សាហកម្មដែលខេត្តមានប្រៀបខ្លាំង។ អភិវឌ្ឍន៍កសិកម្ម ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព អភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្ម ស្អាត និងកសិកម្មសរីរាង្គ”។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc អាណត្តិ ២០២១-២០២៦។ |
លោកប្រធានរដ្ឋសភា Tran Thanh Man ក៏បានស្នើឲ្យខេត្ត Binh Phuoc សម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ជាមួយនឹងការធានា ការពារជាតិ សន្តិសុខ កិច្ចការបរទេស ជាពិសេសការកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយកម្ពុជា រួមចំណែកការពារយ៉ាងរឹងមាំនូវ អធិបតេយ្យភាព សន្តិសុខព្រំដែន; កសាងខឿនការពារជាតិប្រជាជនគ្រប់ជ្រុងជ្រោយ កសាងតំបន់ការពារដ៏រឹងមាំ គ្រប់ជ្រុងជ្រោយ និងជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕