លោកប្រធានរដ្ឋសភា Tran Thanh Man អញ្ជើញចូលរួមសម័យប្រជុំលើកទី២០របស់ក្រុមប្រឹក្សាប្រជាជនខេត្ត Thanh Hoa

(VOVWORLD) - សម័យប្រជុំលើកទី ២០ នៃក្រុមប្រឹក្សាប្រជាជនខេត្ត Thanh Hoa នីតិកាលទី ១៨ អាណត្តិ ២០២១ - ២០២៦ បានបើកនាព្រឹកថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង Thanh Hoa។
លោកប្រធានរដ្ឋសភា Tran Thanh Man អញ្ជើញចូលរួមសម័យប្រជុំលើកទី២០របស់ក្រុមប្រឹក្សាប្រជាជនខេត្ត Thanh Hoa - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man។ (រូបថត៖ chinhphu.vn)
អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យបើក ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើថា នាពេលខាងមុខ ខេត្ត Thanh Hoa ត្រូវផ្តោតការ យកចិត្តទុកដាក់លើរបកគំហើញ ភារកិច្ចសំខាន់ៗ ដោះស្រាយការកកស្ទះ ការជំពាក់ ជំពិននានា ពង្រីកសក្តានុពល និងគុណសម្បត្តិរបស់ខេត្ត។
“Thanh Hoa បន្តវាយតម្លៃ ស្រាវជ្រាវ និងពិនិត្យការអនុវត្តគោលជំហរនានារបស់ មជ្ឈិម; ដោះស្រាយឲ្យទាន់ពេលវេលានូវការលំបាក និងឧបសគ្គក្នុងដំណើរការអនុវត្ត រួមទាំងសេចក្តីសម្រេចចិត្តលេខ ៣៧ របស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍខេត្ត Thanh Hoa។ បច្ចុប្បន្ននេះ មានមូលដ្ឋានតែជាង ១០ កន្លែង ប៉ុណ្ណោះក្នុងប្រទេសដែលមានសេចក្ដី សម្រេចចិត្តពីរដ្ឋសភាអំពីយន្តការ និងគោលនយោបាយជាក់លាក់ ក្នុងនោះមានខេត្ត Thanh Hoa ផងដែរ។ នេះជាលក្ខខណ្ឌអំណោយផល ដើម្បីដោះស្រាយការលំបាកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។
លោកប្រធានរដ្ឋសភាក៏បានក្រើនរំលឹកខេត្ត Thanh Hoa បន្តអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវដំណោះស្រាយដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់ខេត្ត។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការវិនិយោគកសាងហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ សេដ្ឋកិច្ចសង្គម; ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង កៀរគរធនធានដើម្បីវិនិយោគ លើកកំពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ជំរុញកំណែ ទម្រង់រដ្ឋបាល សម្រួលនីតិវិធីរដ្ឋបាល ធានាបាននូវភាពបើកចំហ និងតម្លាភាព; គ្រប់ គ្រង និងប្រើប្រាស់ទុនវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាពបំផុត។ ថែទាំជីវ ភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ជាពិសេសបងប្អូនជនជាតិភាគតិចនៅ មូលដ្ឋាន ក៏ដូចជាអនុវត្តន៍ឲ្យបានល្អនូវការងារសន្តិសុខ និងសុខុមាលភាពសង្គម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ